ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌា៖ ប្រេងរុស្ស៊ីថោក ល្ងង់អីមិនទិញទៅទិញអាថ្លៃ

ចែករំលែក៖

បើទោះបីឥណ្ឌារងគំនាបយ៉ាងខ្លាំងពីបណ្តាប្រទេសលោកខាងលិច ឲ្យចូលរួមដាក់ទណ្ឌកម្មរុស្ស៊ីដោយឱ្យឈប់ទិញប្រេងពីរុស្ស៊ីក្តី ក៏ប៉ុន្តែភាគីឥណ្ឌាបានប្រកាសថា «ប្រេងរុស្ស៊ីតម្លៃថោក ល្ងង់អីមិនទិញ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌា លោកស្រី Nirmala Sitharaman កាលពីថ្ងៃទី ១ខែមេសាបានប្រកាសថា ឥណ្ឌាបន្តទិញប្រេងពីរុស្ស៊ីក្នុងតម្លៃថោក ដើម្បីផលប្រយោជន៍ជាតិ។
សារព័ត៌មាន Times of India បានដកស្រង់ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌាដែលបានបានប្រកាសថា ឥណ្ឌាបន្តទិញប្រេង ហើយបង្កើនការទិញពីរុស្ស៊ី ក្នុងតម្លៃថោកដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ បើទោះបីរងគំនាបយ៉ាងខ្លាំងពីប្រទេសលោកខាងលិចក្តី ។
តាមការលើកឡើងរបស់លោកស្រី Sitharaman នៅថ្ងៃទី ១ខែមេសា «ឥណ្ឌាចាប់ផ្តើមទិញប្រេងពីរុស្ស៊ី។ យើងទទួលបានប្រេងជាច្រើន ហើយចំនួននោះអាចបម្រើដល់ពលរដ្ឋបាន៣-៤ថ្ងៃ។ យើងនឹងបន្តទិញប្រេងរបស់រុស្ស៊ីឱ្យកាន់តែច្រើនដើម្បីផលប្រយោជន៍ជាតិ»។
បណ្តារោងចក្រចម្រាញ់ប្រេងរបស់ឥណ្ឌាបានបង្កើនការទិញប្រេងពីរុស្ស៊ីក្នុងតម្លៃថោក ដោយការទិញកើនឡើងពីរដង ។ រដ្ឋមន្ត្រីក្រសួងថាមពលឥណ្ឌា លោក Hardeep Singh Puri បានប្រកាសថា ឥណ្ឌាបានចុះកិច្ចព្រមព្រៀងទិញប្រេងឆៅពីប្រទេសរុស្ស៊ីទ្រង់ទ្រាយធំ។
កន្លងមកសារព័ត៌មាន Bloomberg នៅថ្ងៃទី៣១ខែមីនាបានប្រកាសថា ឥណ្ឌាបានទិញប្រេងពីរុស្ស៊ីក្នុងតម្លៃតែ៣៥ដុល្លារប៉ុណ្ណោះក្នុងមួយបារ៉ែល គឺជាតម្លៃថោកបំផុតមិនធ្លាប់មាន ។ រដ្ឋមន្ត្រីក្រសួងថាមពលបានបញ្ជាក់ថា «ខ្ញុំបានដាក់សន្តិសុខថាមពលរបស់ប្រទេសជាតិនៅជួរមុខ ហើយបើមានថាមពលតម្លៃថោក ហេតុអ្វីយើងមិនទិញវា»៕ ដោយ៖ ធីរីណា


ចែករំលែក៖