ព័ត៌មានទាន់ហេតុការណ៍៖

Van Be បេក្ខភាពកញ្ញាឯកភេទទី៣ Miss Queen Cambodia 2022កំពុងទទួលបានការចាប់អារម្មណ៍ ច្រើនព្រោះមុខមាត់ស្រស់ស្អាតដូចស្រីខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍លើបេក្ខភាពកញ្ញាឯកភេទទី៣ម្នាក់ គឺកញ្ញា Van Be ដែលនាងមានរូបរាងមុខមាត់ស្រស់សោភា ដែលមើលស្ទើមិនដឹងថានាងគឺជាបុរសកែភេទនោះឡើយ ហើយពេលនេះនាងកំពុងតែត្រូវអ្នកគាំទ្រដាក់ក្តីរំពឹងថានឹងអាចគ្រងមកុដចំណាត់ថ្នាក់ណាមួយពីកម្មវិធីព្រោះតែមានទាំងរូបសម្រស់និងសមត្ថភាព ទេពកោសល្យមិនធម្មតានោះដែរ។
បេក្ខភាពរូបនេះ បានក្លាយជាបេក្ខភាពដ៏ទាក់ទាញ ព្រោះតែនាងមានទាំងរូបសម្រស់ស្រស់សោភា បែបជាមនុស្សស្រី

ពិតៗ អត្តចរិករួសរាយរាក់ទាក់ សមត្ថភាពសិល្បៈក៏ល្អ និងចំណេះដឹង។ កម្មវិធីប្រកួតផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅរាត្រីថ្ងៃទី០៣ ខែមេសាឆ្នាំ ២០២២នេះ ។ មុនពេលប្រកួតបញ្ចប់នេះដែរ តារាបង្ហាញម៉ូតរូបនេះក៏បានបង្ហាញពីក្តីរំពឹងខ្ពស់ពីកម្មវិធី

ប្រកួតខាងលើ និងសន្យាក្នុងការប្រឹងប្រែងឲ្យអស់ពីលទ្ធភាពព្រោះនេះគឺជាកម្មវិធីប្រកួតប្រជែងលើកដំបូង និងជាក្តីប្រាថ្នាដែលនាងប៉ុងទុកជាយូរមកហើយ ហើយបើទោះបីជាលទ្ធផលយ៉ាងណាក៏នាងទទួលយកបានដែរ។ អ្វីដែលពិសេសគឺនាងនឹងប្រើប្រាស់វេទិការនេះក្នុងការបញ្ចេញសំឡេងក្នុងការបញ្ចប់ការរើសអើងភេទទី៣ផងដែរ។ នាងលើកឡើងដែរថា ពេលនេះនាងបានត្រៀមខ្លួនរួចជាស្រេចទាំងការហ្វឹកហាត់ដើរបង្ហាញម៉ូដការត្រៀមឈុតពិសេសសម្រាប់ថ្ងៃប្រកួតចុងក្រោយនេះ ហើយនាងពិតជាអរគុណសម្រាប់បងប្អូន និងក្រុមគ្រួសារដែលតែងស្រលាញ់ គាំទ្រ និងលើកទឹកចិត្តនាងចាប់តាំងពីដើមរហូតមក ហើយនាងនឹងព្យាយាមឲ្យអស់លទ្ធភាពដើម្បីបំពេញបំណងមួយនេះ។
គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ប្រកួតសម្រស់ភេទ៣នៅកម្ពុជាទ្រង់ទ្រាយធំ Miss Queen Cambodia ត្រូវបានធ្វើឡើងជាលើកទី២ហើយ ក្រោយពីវិស័យប្រកួតសម្រស់ទាំងបុរស និងនារីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការគាំទ្រខ្លាំងពីមហាជន។ Miss Queen Cambodia 2022 នឹងបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្ររបស់ខ្លួននៅរាត្រីថ្ងៃទី០៣ ខែមេសានេះនៅផ្សារទំនើបអូឡាំព្យា

ដោយ៖ វឌ្ឍនា


ចែករំលែក៖