ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមែនជាការចៃដន្យនោះទេ ចំពោះការអភិវឌ្ឍ ​នៅខេត្តសៀមរាប គឺវាបានកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាល តាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី សៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមែនជាការចៃដន្យនោះទេ ចំពោះការអភិវឌ្ឍ ​នៅខេត្តសៀមរាប គឺវាបានកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាល តាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថានៅខេត្តសៀមរាប គឺជាតំបន់អតីតសមរភូមិក្តៅ  តែបច្ចុប្បន្ននេះខេត្តអង្គរមួយនេះបានក្លាយទៅជាខេត្តដ៏ស្រស់ស្អាត មានការអភិវឌ្ឍ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានកាន់តែច្រើន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រសិទ្ធនាមខេត្តសៀមរាបជាតារារះនៅទិសឧត្តរ ខណៈនៅខេត្តទឹកដីអង្គរមួយនេះ បានកំពុងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី និងផ្លូវថ្មីដ៏ស្រស់ស្អាតរហូតដល់៣៨ខ្សែ និងសមិទ្ធផលជាច្រើនទៀត។

សម្តេចតេជោ ហ៊ុន សែន អះអាងថា កម្ពុជាមិនឆ្កួត ដែលឲ្យកងទ័ពបរទេសធ្វើការបោះតង់នៅលើទឹកដីរបស់ខ្លួន ខុសនឹងច្បាប់រដ្ឋធម្មនុញ្ញនោះទេ ប៉ុន្តែយោធាបរទេសអាចនៅស្រុកខ្មែរបានគឺក្នុងនាមជាអនុព័ន្ធយោធាប៉ុណ្ណោះ ៕

ដោយ ៖ សិលា


ចែករំលែក៖