ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ក្រឡាហោម ស ខេង បានអញ្ជើញចូលរួមចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី

ចែករំលែក៖

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃអាទិត្យ  ២កើត  ខែចេត្រ  ឆ្នាំឆ្លូវ  ត្រីស័ក  ព.ស២៥៦៥  ត្រូវនឹងថ្ងៃទី៣  ខែមេសា  ឆ្នាំ២០២២នេះ  សម្តេច ក្រឡាហោម  ស ខេង  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានអញ្ជើញចូលរួមចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ 

អាកាសយានដ្ឋាន អន្តរជាតិ សៀមរាបថ្មី នេះ ទទួលបានសិទ្ធិវិនិយោគ ដោយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ សៀមរាប  (AIAI) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yunnan Investment Holdings របស់ចិន ក្នុងចំនួនទឹកប្រាក់ ៨៨០លានដុល្លារ និងត្រូវបានសាងសង់ លើផ្ទៃដី ៧៥០ហិកតា ។ 

អាកាសយានដ្ឋាន អន្តរជាតិ ថ្មី នេះ ស្ថិតនៅក្នុងលំដាប់4E ដោយមាន ផ្លូវរត់ប្រវែង ៣,៦០០  ម៉ែត្រ ទទឹង ៤៥ ម៉ែត្រ មាន៣៨ចំណត យន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ អ្នកដំណើរ ជាង ៨  ម៉ឺន ម៉ែត្រការ៉េ ដែលអាចទទួលអ្នកដំណើរ ប្រចាំឆ្នាំ បានប្រមាណ ៧ លាននាក់ និង ស្ថិតក្រោម កិច្ចព្រមព្រៀង គម្រោង វិនិយោគ BOT ៥៥  ឆ្នាំ 


ដោយ ៖ សិលា


ចែករំលែក៖