ព័ត៌មានទាន់ហេតុការណ៍៖

យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បេី​កកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ​៖​ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នាព្រឹកថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២​ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។ 

ក្នុង​ពិធីបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ ក្រោមអធិបតីភាពលោក ប៉េង ពោធិ៍នា ប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក សុខ សូកាន និងលោក វ៉ា ថន ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកសមាជិកា ជាច្រើនរូបផងដែរ។

នាឱកាសនោះផងដែរ លោក ប៉េង ពោធិ៍នា បានប្រកាសទទួលស្គាល់សមាសភាពបំពេញបន្ថែមក្រុមជំនួយការផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលមានសមាសភាពចំនួន ១៧១ រូប។ ទន្ទឹមនោះ លោក​ ប៉េង​ ពោធិ៍នា បានវាយតម្លៃខ្ពស់ពីលទ្ធផលការងារដែលទទួលបានក្នុងឆ្នាំ២០២១ ដោយក្រុមការងារតាមផ្នែកនិមួយៗ បានអនុវត្តយ៉ាងសកម្មនូវតួនាទីភារកិច្ចរបស់ខ្លួន។

លោក​ ប៉េង​ ពោធិ៍នា បានថ្លែងលើកទឹកចិត្តដល់ក្រុមការងារតាមផ្នែកនីមួយៗ ត្រូវបន្តខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរថែមទៀត ដើម្បីពង្រឹងប្រព័ន្ធផ្សព្វផ្សាយអំពីសមិទ្ធផលនានា របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋ អោយទទួលបានព័ត៌មានពិតពីកម្ពុជា ឱ្យកាន់តែទូលំ ទូលាយ និងគុណតម្លៃនៃសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជូនដល់សាធារណៈជនគ្រប់ស្រទាប់វណ្ណៈទាំងក្នុងប្រទេស និងក្រៅប្រទេស បានយល់ជ្រាបច្បាស់ ដើម្បីចូលរួមចំណែកលើកស្ទួយកេរ្តិ៍ឈ្មោះប្រទេសជាតិ ឱ្យកាន់តែមានកិត្តិយសលើឆាកអន្តរជាតិ៕

ដោយ​៖ស​ តារា​


ចែករំលែក៖