ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ក្នុងថ្ងៃតែមួយនឹងពីរករណីផ្សេងគ្នាពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ។
តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ នៅក្នុងបុរីសឡា ភូមិចោមចៅទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានជនសង្ស័យម្នាក់ឡេីងលេីដំបូលផ្ទះចូលលួចអាគុយ០១ ខ្សែភ្លេីងមួយដុំ និងទូរស័ព្ទ០១ ពេលនេះជនរងគ្រោះមកទាន់ក៏ស្រែងឆោឡោឡេីងនឹងប្រតាយប្រតប់គ្នាទេីបឃាត់បានរួចប្រគល់ជូនសមត្ថកិច្ចតែម្តង។
ជនសង្ស័យម្នាក់ ឈ្មោះ ប៉ិន ឈុនហាក់ ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះឈ្មោះគីង សោភ័ណ្ឌ ភេទស្រីអាយុ៥២ឆ្នាំ មុខរបរកាត់ដេរស្នាក់នៅកន្លែងកេីតហេតុខាងលេី។
ករណីទី២ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៦៦៦ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានជនសង្ស័យចំនួន៣នាក់បានឆ្កឹះសោរផ្ទះចូលលួចទូរស័ព្ទនិងសោររថយន្ត ហេីយបានគេចខ្លួនទៅសំងំក្នុងបន្ទប់ជួលខ្លួនលេខ៥០២ ដែលនៅជិតផ្ទះជនរងគ្រោះដែរ ពេលដែលជនរងគ្រោះដឹងថាបាត់ទូរស័ព្ទនិងសោររថយន្តក៏បានដេីររកតាមបន្ទប់ជួលនីមួយៗ ភ្លាមនោះក៏ឃេីញជនសង្ស័យចំនួន៣នាក់ដេកក្នុងបន្ទប់ជួលកំពុងចុចទូរស័ព្ទរបស់ជនរងគ្រោះទេីបឃាត់សួរនាំនិងរាយការណ៍ទៅសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ជនសង្ស័យទាំង៣មាន ៖
ទី១ឈ្មោះទេីយ ភូមិផាត់ ភេទអាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ។
ទី២ឈ្មោះឆៃ ណាក់ ភេទប្រុសអាយុ៣០ឆ្នាំ ។
ទី៣ឈ្មោះរិទ្ធ វណ្ណៈ ភេទប្រុសអាយុ២៧ឆ្នាំ ស្នាក់សង្កាត់ព្រៃស ខណ្ឌដង្កោ។
ចំណែកជនរងគ្រោះឈ្មោះ លឹម វិចិត្រ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរពេទ្យ ស្នាក់នៅផ្ទះលេខ៦៦៦ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានលួចទូរស័ព្ទជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំងនោះត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖សុខាសែនជ័យ