ខេត្តសៀមរាប ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រតិកម្មនឹងអ្នក អភិវឌ្ឍន៍អចលនទ្រព្យ ដែលចង់ឱ្យមានអគារខ្ពស់ៗ នៅក្នុងក្រុងសៀមរាប។ សម្តេចតេជោ ហ៊ុនសែន ថ្លែងបែបនេះ ខណៈ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ចំខួប៥២ឆ្នាំថ្ងៃសម្តេចចូលព្រៃធ្វើយុទ្ធជន នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើធ្វើអគារ ខ្ពស់ៗបែបនោះ អង្គរវត្តនឹងត្រូវដកចេញពីបញ្ជី បេតិកភណ្ឌពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បានផ្តល់ដំបូន្មានដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យរូបនោះថា ត្រូវមើលព្រៃទាំងមូល កុំ មើលឈើមួយដើម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនលំបាកទេក្នុង ការចាក់បេតុងនៅតាមច្រាំង និងមាត់ស្ទឹងសៀមរាប តែ មិនអាចធ្វើបានទេ ព្រោះជាតំបន់អភិរក្ស និងជាលក្ខខណ្ឌ របស់យូណេស្កូ ដែលប្រាសាទអង្គរត្រូវបានដាក់ : បញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គួរតែអរគុណដល់ICC-Angkor ដែលបានចូលរួមអភិរក្សប្រាសាទអង្គរ និង ក្រុងសៀមរាប។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា បាន ចុះហត្ថលេខាបន្តការងារជាមួយ ICC-Angkor ក្នុងការ អភិរក្សប្រាសាទអង្គរ និងការអភិវឌ្ឍក្នុងក្រុងសៀមរាប រយៈពេល១០ឆ្នាំបន្តទៀត បន្ទាប់ពីអនុវត្តបាន៣០ឆ្នាំមក ហើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មនឹងអ្នក អភិវឌ្ឍន៍អចលនទ្រព្យ ដែលចង់ឱ្យមានអគារខ្ពស់ៗ នៅក្នុងក្រុងសៀមរាប។
សម្តេចតេជោ ហ៊ុន សែន បានជម្រាបទៅយូណេស្តកុំ បារម្ភចំពោះការអនុវត្តន៍នូវលក្ខខណ្ឌទាំងឡាយចំពោះការ អភិរក្សនៅតំបន់ក្រុងសៀមរាប គឺកម្ពុជាមិនកាប់មេមាន់ ដើម្បីឆ្ងាញ់មួយពេលនោះទេ ផ្ទុយទៅវិញគឺត្រូវចិញ្ចឹម មេមាន់ឱ្យធំធាត់ ដើម្បីយកពងយូរអង្វែង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានសម្បត្តិ បេតិកភណ្ឌនៅប្រទេសមួយចំនួន ត្រូវបានដកចេញពី បញ្ជី ព្រោះតែការបំពាននឹងលក្ខខណ្ឌរបស់យូណេស្កូ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះ កាលពី៥២ឆ្នាំ ជាពេលដែលសម្ដេចក្លាយជាយុទ្ធជន ចូល តស៊ូក្នុងព្រៃ តាមការអំពាវនាវរបស់សម្តេចព្រះបរមរតន កោដ្ឋ ដើម្បីចូលព្រៃម៉ាគី។
សម្ដេចតេជោហ៊ុនសែន បានថ្លែងអំណរគុណបារមីទឹកដីខេត្តសៀមរាប អង្គរ ប្រាង្គប្រសាទដែលមានបារមី ជួយថែរក្សាជីវិតសម្តេច ខណៈដែលមានការប៉ុនប៉ងសម្លាប់ដោយ(បេសែ) សិបចំនួន 4 គ្រាប់ ប៉ុន្តែផ្ទុះតែមួយគ្រាប់ កាលពីឆ្នាំ 1998 ។ នេះហើយជា ទឹកដីដ៏មានបារមីបានជួយការពារជីវិតសម្ដេច ៕
ដោយ ៖ សិលា