ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​នគរបាល​ទូទាំងប្រទេស​៖ ឃាត់ខ្លួន​មនុស្ស២៤នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី០៤ ខែមេសា ឆ្នាំ​២០២២នេះថា៖​ ករណី​បង្រ្កាប​បទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី០៣ ខែមេសាម្សិលមិញនេះ​ ដោយ​ឃាត់ខ្លួនជនសង្ស័យចំនួន​ ២៤នាក់។

អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ ក្នុងចំណោមជនសង្ស័យទាំង២៤នាក់នោះមាន៖ ១២នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ១១ករណី និងជនសង្ស័យ ១២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន០៤ករណី។

ជាមួយគ្នានោះ​ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានកោតសរសើរ​ និងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។​ ទន្ទឹមនឹងនេះ​ លោកអ្នកនាំពាក្យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន៕

ដោយ​៖សហការី​


ចែករំលែក៖