ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹកជម្រើសជាតិហុល្លង់លោក Van Gaal មាន​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត តែនៅបន្តតួនាទីរបស់គាត់

ចែករំលែក៖

លោក Louis van Gaal គ្រូបង្វឹកសញ្ជាតិហូឡង់បាននិយាយកាលពីថ្ងៃចន្ទថា គាត់កំពុងមានជំងឺមហារីកក្រពេញប្រូស្តាត។

អតីតអ្នកចាត់ការក្លិបManchester United និង Barcelona វ័យ៧០ឆ្នាំរូបនេះបានបង្ហាញពីរោគវិនិច្ឆ័យរបស់គាត់ ប៉ុន្តែបានប្រកាសថាគាត់គ្រោងនឹងបន្តតួនាទីរបស់គាត់ដដែល។

លោកបានមានប្រសាសន៍ថា “រាល់អំឡុងពេលដែលខ្ញុំធ្វើជាអ្នកគ្រប់គ្រងក្រុមជម្រើសជាតិ ខ្ញុំត្រូវចាកចេញទាំងយប់ដើម្បីទៅមន្ទីរពេទ្យ ខណៈដែលអ្នកទាំងអស់គ្នាគិតថាខ្ញុំមានសុខភាពល្អ ប៉ុន្តែខ្ញុំមិនមានទេ។ អ្នកមិនស្លាប់ដោយសារជំងឺមហារីកក្រពេញប្រូស្តាតទេ យ៉ាងហោចណាស់មិនមែនក្នុងកៅសិបភាគរយនៃករណីនោះទេ។ ជាធម្មតាវាគឺជាជំងឺមូលដ្ឋានផ្សេងទៀតដែលសម្លាប់អ្នក ប៉ុន្តែខ្ញុំមានទម្រង់ធ្ងន់ធ្ងរណាស់បានទទួលការព្យាបាល២៥ដង”។

លោកបន្តថា “ខ្ញុំបានទទួលការព្យាបាលពិសេសនៅក្នុងមន្ទីរពេទ្យ ខ្ញុំត្រូវបានអនុញ្ញាតឱ្យចូលតាមទ្វារក្រោយ នៅពេលដែលខ្ញុំទៅកន្លែងណាត់ជួប ហើយត្រូវបានរុញចូលទៅក្នុងបន្ទប់មួយទៀតភ្លាមៗ ហើយអរគុណគ្រូពេទ្យដែលព្យាបាលខ្ញុំយ៉ាងអស្ចារ្យ”។

នៅក្នុងវគ្គទី៣របស់គាត់ក្នុងនាមជាគ្រូបង្វឹកហុល្លង់ លោក Van Gaalបានដឹកនាំប្រទេសរបស់គាត់ទៅកាន់ការប្រកួត World Cup នៅប្រទេសកាតាជាកន្លែងដែលពួកគេនឹងជួបម្ចាស់ផ្ទះកាតា ,សេណេហ្គាល់ និងអេក្វាឌ័រក្នុងវគ្គចែកពូលនៅចុងឆ្នាំនេះ។

អាជីពជាអ្នកគ្រប់គ្រងរបស់គាត់មានរយៈពេលជិត៤ទសវត្សរ៍មកហើយលោក Van Gaal បានឈ្នះពានលីគជាមួយក្រុម Barcelona, ​​Ajax, Bayern Munich និង AZ Alkmaar។ គាត់បានចំណាយពេល២រដូវកាលនៅក្លិប Manchester United ដោយបានដឹកនាំក្លិបនេះឱ្យឈ្នះពានរង្វាន់ FA Cup ក្នុងឆ្នាំ២០១៦មុនពេលត្រូវបានបណ្តេញចេញប៉ុន្មានថ្ងៃក្រោយមក ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖