ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌឬស្សីកែវ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្រុមគ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ នាពេលបច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ ជាពិសេសជំងឺដែលបំប្លែងថ្មី អូមីក្រុង កំពុងតែរីករាលដាលនៅក្នុងប្រទេសកម្ពុជា ហើយរីករដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ក្នុងការទប់ស្តាត់ និង ជំរុញឲ្យអាជ្ញាធរទាំង១៤ខណ្ឌយកទឹកទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងទុក្ខលំបាក ជីវភាព ក្នុងអំឡុងពេលជំងឺនេះ កំពុងរីករាលដាល។

ជាក់ស្តែងនៅថ្ងៃទី០៤​ ខែមេសា​ ឆ្នាំ២០២២​ លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ​ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន  នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា  តាមរយ: លោក ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ  ជូនដល់គ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ចំនួន ១២ គ្រួសារ ក្នុងនោះមួយគ្រួសារទទួលបាន ៖ ថវិកា ២លាន  អង្ករ ២៥គីឡូក្រាម  មី ១កេស  ទឹកត្រី ១យួរ  និង ត្រីខ ១ យួរផងដែរ។

ចុងក្រោយ លោក ឯក ឃុន ដឿន អភិបាលខណ្ឌឬស្សីកែវបានបានសំណូមពរ ឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ត្រូវរក្សា ៣កុំ ៣ការពារ រក្សាគម្លាតឲ្យបានត្រឹមត្រូវក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មិនឲ្យរីករាលដាលក្នុងសហគមន៍បន្តទៀត៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖