មានប្រសាសន៍នៅថ្ងៃទី៤ខែមេសា លោកស្រី គីម យូចុង បានប្រកាសថា ប្រសិនបើកូរ៉េខាងត្បូងបន្តគំរាមកំហែងវាយប្រហារទីក្រុងព្យុងយ៉ាងនោះ កូរ៉េខាងជើងនឹងតបតវិញដោយអាវុធបរមាណូ។
លោកស្រី គីម បានបញ្ជាក់ថា «ក្នុងករណីកូរ៉េខាងត្បូងជ្រើសរើសប្រឈមមុខដាក់គ្នានោះ កម្លាំងបរមាណូយុទ្ធសាស្ត្រនឹងចូលរួមវាយប្រហារទៅលើទីតាំងសត្រូវ។
លោកស្រីក៏បានបញ្ជាក់ទៀតថា «កូរ៉េខាងជើងមិនមែនជាសត្រូវរបស់កូរ៉េខាងត្បូងនោះឡើយ»។ បើសង្គ្រាមកើតឡើង ឧបទ្វីបកូរ៉េនឹងធ្លាក់នៅក្នុងគ្រោះអាសន្នដូចកាលពីឆ្នាំ១៩៥០។
លោកស្រីបានបញ្ជាក់ថា «ប្រសិនបើមិនមានអ្នកណាឌឺដង វាយប្រហារយើងនោះ យើងនឹងមិនវាយប្រហារតបតវិញនោះទេ យើងនឹងមិនវាយប្រហារសូម្បីតែមួយគ្រាប់ទៅលើប្រទេសណាមួយនោះឡើយ»។
ក្នុងពេលនេះដែរ អាមេរិកនិងកូរ៉េខាងត្បូង នឹងចាប់ផ្តើមធ្វើសមយុទ្ធ រួមជាទ្រង់ទ្រាយធំនៅកូរ៉េខាងត្បូង។ ទាំងនោះហើយបានជាកូរ៉េខាងជើង បង្ហាញការខឹងសម្បាយ៉ាងខ្លាំងហើយនោះជាមូលហេតុបណ្តាលឱ្យមានការប្រឈមមុខតានតឹងនាពេលកន្លងមក ៕ ដោយ៖ ធីរីណា
រូបថត ៖ Getty