ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងនៅថ្ងអង្គារទី០៥ ខែមេសា ឆ្នាំ២០២២នេះថា៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីរសៀលថ្ងៃទី០៤ ខែមេសាម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យឯកសារត្រៀមសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការអញ្ជើញចូលរួមពីអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធខាងរដ្ឋបាលសរុបជាច្រើនរូបទៀត។
ក្នុងកិច្ចប្រជុំនោះ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានមានប្រសាសន៍លើកឡើងទាក់ទងនឹងការងាររៀបចំឯកសាររបាយការណ៍ឱ្យបានត្រឹមត្រូវច្បាស់លាស់គ្រប់ជ្រុងជ្រោយ និងការលើកឡើងនូវប្រធានបទសំខាន់ៗទាក់ទងនឹងកាត្វកិច្ចរបស់មន្រ្តីនគរបាលអន្តោប្រវេសន៍ដើម្បីពិភាក្សារក្នុងអង្គសន្និបាត។
លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានមានប្រសាសន៍បញ្ជាក់អំពីតួនាទី និងភារះកិច្ចចាំបាច់មួយចំនួនរបស់នគរបាលអន្តោប្រវេសន៍ ដូចជាការគ្រប់គ្រងជនអន្តោប្រវេសន្ត ការគ្រប់គ្រងជនបរទេសដែលកំពុងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា បញ្ហាជនបរទេសចូល-ចេញ តាមច្រកព្រំដែនអន្តរជាតិ ដែលសន្និបាតបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រចាំឆ្នាំ២០២១នេះត្រូវយកចិត្តទុកដាក់ពីចំណុចខ្លាំង ចំណុចខ្សោយដើម្បីកែលម្អរនិងពង្រឹងការងាររបស់ខ្លួននៅឆ្នាំ២០២២បន្តទៀត។
លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានឲ្យដឹងដែរថាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានកំណត់ប្រព្រឹត្តទៅនៅថ្ងៃទី៦ នៅខែមេសាខាងមុខនេះក្រោមអធីបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕
ដោយ៖សហការី