ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋសិង្ហបុរីជិះរថយន្តទៅចាក់សាំងនៅម៉ាឡេស៊ីក្នុងតម្លៃថោក

ចែករំលែក៖

ស្ថានភាពពលរដ្ឋសិង្ហបុរីនាំគ្នាបើករថយន្តទៅកាន់ប្រទេសម៉ាឡេស៊ី ដោយវិលមកវិញរថយន្តមានសាំងពេញ បង្កការខឹងសម្បាយ៉ាងខ្លាំងពីមន្ត្រីម៉ាឡេស៊ី។
សារព័ត៌មាន Bloomberg នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានផ្សាយថា ពលរដ្ឋសិង្ហបុរីរាប់ពាន់នាក់បានបើករថយន្តឆ្លងចូលទៅកាន់ប្រទេសម៉ាឡេស៊ីដើម្បីចាក់សាំងក្នុងតម្លៃថោក ។ នៅថ្ងៃទី៥ ខែមេសា តម្លៃសាំងនៅម៉ាឡេស៊ី គឺមានតែ 2,15 RM/លីត្រ (ប្រមាណ០,៥ដុល្លារក្នុងមួយលីត្រ)។ ចំណែកតម្លៃប្រេងសាំងនៅសិង្ហបុរីវិញមានដល់ទៅ ២,៨៩ SGD/លីត្រ (ប្រមាណ២ដុល្លារអាមេរិក) គឺថ្លៃជាង៤ដងនៃប្រេងសាំងនៅម៉ាឡេស៊ី។
ដោយទទួលបានជំនួយតម្លៃពីរដ្ឋាភិបាល តម្លៃប្រេងសាំងនៅក្នុងប្រទេសម៉ាឡេស៊ី គឺមានតម្លៃទាប លំដាប់លេខពីរនៅតំបន់អាស៊ាន បន្ទាប់ពីប្រទេសប្រុ៊យណេ ។
ចាប់តាំងពីការបើកទ្វារព្រំដែន រថយន្តពីប្រទេសសិង្ហបុរីរាប់សិបពាន់គ្រឿងបានបើកទៅកាន់ប្រទេសម៉ាឡេស៊ីក្នុងនាមជាអ្នកទេសចរទៅកម្សាន្ត ប៉ុន្តែតាមពិតគឺទៅចាក់សាំង ក្នុងតម្លៃថោក។ ក្នុងពេលនេះរដ្ឋាភិបាលម៉ាឡេស៊ីបានចាត់វិធានការតឹងតែងចំពោះស្ថានីយប្រេងសាំង មិនត្រូវលក់សំាងដល់រថយន្តមានស្លាកលេខបរទេសនោះឡើយ៕ ដោយ៖ធីរីណា

រូបថត​៖ Bryan van der Beek/Bloomberg


ចែករំលែក៖