ព័ត៌មានទាន់ហេតុការណ៍៖

នាំគ្នា​ទៅ​លួចអាគុយអេស្ការវ៉ាទ័រ​ មានអីជាប់ខ្នោះទាំងពីរនាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០២២នេះ​កម្លាំង​ជំនាញ​នៃអធិការដ្ឋាននគរ​បាលស្រុកព្រៃនប់​ បានឃាត់ខ្លួនជនសង្ស័យចំនួន​ ២នាក់​ ខណៈ​ដែលពួកគេនាំគ្នាទៅ​លួចអាគុយអេស្ការវ៉ាទ័រ​ ម្ចាស់​ទុកចោលនៅតាមផ្លូវ។ 

ប្រភពដដែលបន្តថា​ ករណី​ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​ ពាក់ព័ន្ធនឹងករណីលួច(លួចអាគុយ) វេ​លាម៉ោង១៣និង០០នាទីថ្ងៃទី០៥​ ខែមេសា​ម្សិលមិញនេះ​ ស្ថិត​នៅ​ចំណុចផ្លូវចូលសាលាហ្វឹក​ហ្វឺនមូលដ្ឋានសមុទ្ររាម ក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ 

ជនសង្ស័យទាំង០២នាក់មានឈ្មោះ ៖ 

១-ឈ្មោះ សុិន ចាន់តារា ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិ ឃុំចំណុចកើតហេតុ ។

២-ឈ្មោះ នឹម សំរ៉ុង ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ បើកបរ មានទីលំនៅភូមិ ឃុំចំណុចកើតហេតុ ។ បានធ្វើសកម្មភាពលួចអាគុយចំនួន០២(ទំហំ៧០អំពែ)ពីគ្រឿ​ងចក្រអេស្ការវ៉ាទ័ររបស់ក្រ​សួងសាធាណការខេត្តព្រះសី​ហនុ ។​ ខណៈពេលតៃកុង​បានទុកអេស្ការវ៉ាទ័រនៅតាមផ្លូវកំ​ពុ​ងសាងសង់ពេលយប់ពុំមានអ្នកយាមហើយជនសង្ស័យបានដោះយកអាគុយតែម្ដង។ ​បន្ទាប់​ពីធ្វើសកម្មភាពរួច យើងបានធ្វើការស្រាវជ្រាវ និងសហការជាមួយកម្លាំង​យោធាមូលដ្ឋានរាមឃាត់ខ្លួនជនសង្ស័​យទាំងពីរនាក់តែម្ដង ។ បច្ចុប្បន្នកម្លាំងជំនាញ​កំពុងកសាងសំណុំរឿងតាមនីតិវិធី និងចាត់ការតាមផ្លូវច្បាប់ ៕

ដោយ៖អារុណ​រះ


ចែករំលែក៖