ព័ត៌មានទាន់ហេតុការណ៍៖

វគ្គជម្រុះ៨ក្រុមចុងក្រោយ ៖ តោខៀវ Chelsea ត្រូវធ្វើការធ្ងន់ប៉ះក្រុមយក្ស Real Madrid ក្នុងជើងទី១ នៅ Champions League

ចែករំលែក៖

ក្រុមអធិរាជស Real Madrid នឹងធ្វើដំណើរទៅជួបក្រុមការពារតំណែងជើងឯកតោខៀវ Chelsea នៅកីឡដ្ឋាន Stamford Bridge នៅរាត្រីថ្ងៃពុធនេះ ក្នុងការប្រកួតជើងទី១នៃការប្រកួត UEFA Champions League វគ្គ៨ក្រុមចុងក្រោយរបស់ពួកគេ។

Chelsea បានឈ្នះការប្រកួតវគ្គជម្រុះ Champions League ចុងក្រោយរដូវកាលនេះ ដោយបានយកឈ្នះលើក្រុម Lille ៤-១ សរុបទាំង២ជើងក្នុងវគ្គ១៦ក្រុម បន្ទាប់ពីទទួលបានជ័យជម្នះ ២-០ ក្នុងជើងទី១ក្នុងទឹកដី និងឈ្នះ ២-១ ជើងទី២។ កីឡាករ Christian Pulisic និង Azpilicueta ជាស៊ុតបញ្ចូលទីក្នុងជ័យជម្នះជើងទីពីរ។

ចំណែកក្រុម Real Madrid បានឈ្នះការប្រកួតវគ្គជម្រុះ Champions League ចុងក្រោយ ដោយបានយកឈ្នះក្រុម Paris Saint-Germain ក្នុងលទ្ធផល ៣-២ ក្នុងវគ្គ១៦ក្រុម។ ពួកគេបានយកឈ្នះលើការចាញ់១គ្រាប់ក្នុងជើងទី១ជាមួយនឹងជ័យជម្នះ ៣-១។ កីឡាករ Karim Benzema ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​រក​បាន​គ្រាប់​បាល់​នៅ​ជើង​ទី​២ទាំង៣គ្រាប់។

នៅពេលដែលក្រុមទាំង២ជួបគ្នាចុងក្រោយ Chelsea បានឈ្នះ ២-០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League នៅ Stamford Bridge កាលពីរដូវកាលមុន។ ពេលនោះកីឡាករ​Timo Werner រកបានគ្រាប់ដំបូងឱ្យក្រុមតោខៀវនៅនាទីទី២៨ ខណៈដែលMason Mount រកបាន១គ្រាប់ដែរ។

ខ្សែប្រយុទ្ធ Timo Werner ជាកីឡាករសំខាន់របស់ Chelsea ក្នុងការប្រកួត Champions League ។ ខ្សែប្រយុទ្ធរូបនេះគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមជាមួយនឹងគ្រាប់បាល់ចំនួន៣គ្រាប់។ ចំណែកBenzema គឺជាខ្សែប្រយុទ្ធឆ្នើមសម្រាប់ Real Madrid ដោយស៊ុតបញ្ចូលទីបានចំនួន៨គ្រាប់ក្នុងយុទ្ធនាការ Champions League បច្ចុប្បន្ន។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ជាប់​ចំណាត់​ថ្នាក់​លេខ៣​ក្នុង​តារាង​ពិន្ទុ​នៃ​ការ​ប្រកួត​ប្រជែង​ក្នុង​ឆ្នាំ២០២១-២០២២។

ក្រុមម្ចាស់ផ្ទះ Chelsea បានស៊ុតបញ្ចូលទីក្នុងការប្រកួត Champions League ៦ដងជាប់ៗគ្នាក្នុងរដូវកាលនេះ។ ក្រុមនេះ​មិន​ត្រូវ​បានបរាជ័យដំបូង​ចាប់​តាំង​ពី​ចាញ់​ក្នុង​វគ្គ​ចែក​ពូល​ទល់​នឹង Juventus។ ក្នុងការប្រកួត Champions League ៤ដងនៅលើទឹកដីខ្លួនឯងក្នុងរដូវកាលនេះ Chelsea ទទួលបាន១២ពិន្ទុជាមួយនឹងគ្រាប់បាល់១១គ្រាប់។ រីឯ Real Madrid មានកំណត់ត្រាល្អក្នុងការប្រកួតក្រៅដីក្នុងរដូវកាលនេះ ដោយឈ្នះ៣ដង និងចាញ់តែ១ប្រកួតប៉ុណ្ណោះក្នុងការប្រកួតក្រៅទឹកដី ខណៈដែលក្រុម​អេ​ស្ប៉ា​ញមួយនេះ​ស្ថិត​លើ​ការ​ឈ្នះ​ការ​ប្រកួត​ក្រៅ​ដី៣​ប្រកួត​ក្នុង​គ្រប់​ការ​ប្រកួត​ទាំង​អស់។

ក្នុង​ការ​ប្រកួត​៦​លើក​ចុង​ក្រោយ​ក្នុង​ការ​ប្រកួត​ទាំង​អស់ Chelsea ឈ្នះ​៥ និង​ចាញ់​១។ ចំណែក Real Madrid ឈ្នះ៥ និងចាញ់១ ក្នុង៦ក្រុមចុងក្រោយរបស់ពួកគេ។ ក្រុមទាំង២នឹងត្រូវប្រកួតគ្នានៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែមេសា ក្នុងជើងទី១ ខណៈដែលជើងទី២នឹងប្រកួតនៅថ្ងៃទី១៣ ខែមេសាក្នុងទឹកដីអេស្ប៉ាញវិញម្តង។ ក្រុមទាំង២នេះ ក្រុមណាដែលឈ្នះនឹងត្រូវប៉ះក្រុម Man City ឬ AltelicoMadrid នៅវគ្គ៤ក្រុមចុងក្រោយបន្តទៀត ៕

ដោយ៖ ភារៈ(រូបភាព ៖ soccer.com)


ចែករំលែក៖