ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមផែនការរួចរាល់សម្រាប់ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូល ឆ្នាំប្រពៃណីជាតិខ្មែរនាថ្ងៃទី ១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២២ ដើម្បីធានាភាពកក់ក្តៅដែលបង្កលក្ខណៈ សប្បាយរីករាយ របៀបរៀប រយជូនដល់ប្រជាពលរដ្ឋដែលមកលេងកម្សាន្ត។
ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញលោកឧត្តមសេនិយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ បានឱ្យដឹងថ្ងៃទី០៦ មេសា ឆ្នាំ២០២២ថា៖កម្លាំងនគរបាលចម្រុះបានត្រៀមប្រចាំការនៅតាមគោលដៅសំខាន់ៗជាច្រើន នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅតំបន់ទីវត្តអារាម និងតំបន់រមណី យដ្ឋានវត្តភ្នំដែលជាកន្លែងរៀបចំកម្មវិធីសង្ក្រាន្តកម្សាន្តសប្បាយ សំដៅធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម អំឡុងពេលដែលប្រជាពល រដ្ឋ នៅរាជធានីភ្នំពេញប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៥ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានការ សប្បាយរីករាយ។
ការត្រៀមវិធានការការពារទុកជាមុននេះ គឺដើម្បីបង្កើនប្រសិទ្ធភាពទប់ស្កាត់សកម្ម ភាពបង្កការរំខាននានា ដែលអាចបង្កការគំរាម កំហែងនៅតាមទីវត្តអារាម កន្លែងសប្បាយ ភាពនៅតាមរមណីយដ្ឋាន កន្លែងប្រមូលផ្តុំ តាមដងផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា កងកម្លាំងគ្រប់ផ្នែកត្រូវបានប្រមូលផ្តុំកម្លាំងឱ្យបានគ្រប់ចំនួន នៅតាមវេនប្រចាំការដែលបានកំណត់ មានការបែងចែកកម្លាំងទៅតាមគោល ដៅ តាមវេន ពិសេសពេលយប់ មានការត្រួតពិនិត្យឱ្យបានហ្មត់ចត់ មានការផ្គត់ផ្គង់របបហូប ចុកឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវកិច្ចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់បន្ថែមថា៖ កម្លាំងចម្រុះសរុបចំនួន៥៦៤នាក់ ដែលត្រូវបែងចែកទៅគោល ដៅវត្តអារាមចំនួន១៥០វត្តនិងសាលាឆទានចំនួន៤សាលា ជាពិសេស កម្លាំងបានត្រៀមប្រចាំការទាំង យប់ទាំងថ្ងៃ នៅតំបន់រមណីយដ្ឋានវត្ត ភ្នំដែលជាទីតាំងរៀបចំកម្មវិធីសង្ក្រាន្ត ដោយសារទីតាំងនោះ មានប្រជាពលរដ្ឋទៅ លេងកម្សាន្តច្រើន ។ ជាងនេះទៅទៀត កម្លាំងទាំងអស់នឹងត្រូវចូលរួមទប់ស្កាត់ឱ្យខាងតែបានការលេងបាញ់ទឹកនៅតាមទីតាំងកម្សាន្តនានាតាមអនុសាសន៍ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយសារការលេងបែបនេះគឺបានបង្កហានិភ័យខ្ពស់នៃការចម្លងជំងឺកូវីដ១៩ បង្កគ្រោះថ្នាក់នានា ជាពិសេសប៉ះពាល់ដល់ប្រពៃណីខ្មែរថែមទៀតផង។ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈរួចរាល់ក្នុងការទទួល រៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅទីតំាងតំបន់ប្រវត្តិសាស្រ្តវត្តភ្នំ ហើយនៅតាមវត្តទាំង១៥០ ទូទំាងរាជធានីភ្នំពេញ ក៏ត្រូវរៀបចំកម្មវិធីទទួលទេវតាឆ្នាំថ្មី និងការរៀបចំកម្មវិធីកម្សាន្តសប្បាយមានរាំច្រៀងលេង ល្បែងប្រជា ប្រិយខ្មែរ ដើម្បីទទួលអំណរទេវតាឆ្នាំថ្មីជំរុញឱ្យរដ្ឋបាលខណ្ឌនិងកងកម្លាំងចម្រុះត្រូវតែពង្រឹងវិធានការការពារសន្តិសុខសណ្តាប់ធ្នាប់នៅគ្រប់ទីកន្លែង កម្សាន្តសប្បាយ ដើម្បីធ្វើយ៉ាងណាបង្កើនភាពកក់ក្តៅ សុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ជូនដល់ ប្រជាពលរដ្ឋដែលមក លេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយនិងគ្មានឧបសគ្គណាមួយមករំខាន។
សូមបញ្ជាក់ថា៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ខាល ចត្វាស័កពុទ្ធសករាជ ២៥៦៥ នឹងត្រូវប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ ក្រៅពីការរៀបចំសន្តិ សុខសណ្តាប់ធ្នាប់ និងកម្មវិធីកម្សាន្តសប្បាយហើយនោះ គឺបានរៀបចំសោភ័ណភាពទីក្រុង និងការតុបតែងលម្អភ្លើងចម្រុះពណ៌នៅតាមដងផ្លូវ និងតំបន់រមណីយដ្ឋានវត្តភ្នំ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរមកលេងកម្សាន្តនិងទទួលអំណរទេវតាឆ្នាំថ្មី៕
ដោយ ៖ សំរិត