ព័ត៌មានទាន់ហេតុការណ៍៖

តោះ!! មកលេងល្បែងប្រជាប្រិយលើ SmartNasដើម្បីអបអរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយឈ្នះរង្វាន់ Zoomer X និង iPhone 13 Pro

ចែករំលែក៖

រាជធានីភ្នំពេញ៖ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុន Smart Axiata បានរៀបចំល្បែងកម្សាន្តប្រជាប្រិយខ្មែរលើកម្មវិធីឌីជីថល SmartNas របស់ខ្លួន ដែលមានឈ្នោះថា«សង្ក្រាន្ត SmartNas» ដើម្បីអបអរពិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយនឹងការឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ម្រាប់ប្រជាពលរដ្ឋខ្មែរនិងអតិថិជន Smart ទាំងអស់ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ មេសា ឆ្នាំ២០២២

រង្វាន់ទាំងអស់នោះរួមមាន Zoomer X ចំនួន ៣រង្វាន់, iPhone 13 Pro ចំនួន ៣រង្វាន់, កាសឥតខ្សែ Apple AirPods ចំនួន ១៩រង្វាន់, ទូរទឹកកក Samsung ចំនួន ៣០រង្វាន់, ម៉ាស៊ីនបោកខោអាវ Samsung ចំនួន ៣០រង្វាន់ និងមានរង្វាន់ផ្សេងៗសរុបច្រើនជាង លានរង្វាន់

អតិថិជន Smart ដែលប្រើប្រាស់លេខទូរស័ព្ទបង់លុយជាមុន(prepaid subscription) អាចូលទៅកាន់ កម្មវិធី SmartNasហើយជ្រើសរើស «សង្ក្រាន្ត SmartNas» ដែលមានល្បែង​ប្រជាប្រិយខ្មែរ ដូចជា វាយក្មម លាក់កន្សែង បោះអង្គញ់ និងបវរកញ្ញាធ្លាក់ទឹកអតិថិជននឹង ទទួលបានសំបុត្រលេង ដងឥតគិតលុយ រៀងរាល់ថ្ងៃ ជាពិសេសអាចឈ្នះរង្វាន់ភ្លាមៗ១០០%។

ចំពោះអតិថិជន ដែលបញ្ចូលលុយតាមឌីជីថល (e-top up)ដូចជាតាម SmartNas app និង វិបសាយ Smart ដោយមិនរាប់បញ្ចូល កាតកោស ឬ Smart ePIN ចំនួនចាប់ពី ១,២៥ដុល្លា​រ​ឡើងទៅ ម្តងនឹងទទួលបានសំបុត្រលេង ដងបន្ថែមទៀតសុពលភាពសំបុត្រលេងទាំងអស់នឹងត្រូវផុតកំណត់ក្រោយម៉ោង ១១ និង ៥៩​នាទីយប់ នៅថ្ងៃដដែលក្រោយពេលទទួល

លើសពីនេះទៀត រង្វាន់ក៏រួមមានប័ណ្ណបញ្ចុះតម្លៃ ១៥% សម្រាប់ទិញ Galaxy A53 និង Galaxy S22 Ultra, ប័ណ្ណបញ្ចុះតម្លៃ ២០% សម្រាប់ទិញបរិក្ខារ NINE, ទូរស័ព្ទ Nokia, ទូរស័ព្ទ Xiaomi, ទូរស័ព្ទ Samsung, ដបទឹក, ក្រម៉ា, មួក, ពិន្ទុSmartVIP, គូប៉ុង​តម្លៃ ១៥ដុល្លារ និង ៥០​ដុល្លារសម្រាប់ទិញ iPhone, ការបញ្ចុះតម្លៃ SmartVIP, លុយក្នុងប្រព័ន្ធ, ទិន្នន័យអ៉ិនធឺណិត និងការលេងបន្ថែមជាច្រើនទៀត។

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បាន​នាំយកបណ្ណាល័យកម្សាន្តឌីជីថលធំជាងគេបង្អស់នៅកម្ពុជា ក្នុង​អំឡុងពិធីបុណ្យជាតិ និងអរន្តជាតិនានា តាមរយៈកម្មវិធី SmartNasអតិថិជនរបស់ Smart បានលេងកម្សាន្តរហ្គេមឌីជីថលជាច្រើនដូចជា វាយក្អម អាំងប៉ាវ លោតម៉ុងសាយ បោះបាយបិណ្ឌ អុំទូកជាដើម ហើយក្រុមហ៊ុននឹងបន្តនាំយកកម្មវិធីកម្សាន្តឌីជីថលនានាសម្រាប់ពលរដ្ឋខ្មែរទាំងអស់។

អតិថិជន Smart ទាំងអស់អាចចូលទៅក្នុងកម្មវិធី SmartNas app ឥឡូវនេះ តាមរយៈ https://smartnas.smart.com.kh/campaign-details   សម្រាប់ព័ត៌មានលម្អិតនិងលក្ខខណ្ឌកម្មវិធី សូមចូល​ទៅកាន់ Smart Shop ចូលទៅ SmartNas app ទូរសព្ទទៅកាន់ ១២០៤ចូលទៅកាន់វិបសាយ https://bit.ly/3i0RBe0 ឫ សូមចូលមើលវីដេអូលើ YouTube https://www.youtube.com/watch?v=dulEP-QIlKI&t=5s&ab_channel=SmartAxiata


ចែករំលែក៖