ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅកណ្តាលទីក្រុង Tel Aviv ប្រទេសអុីស្រាអែល ស្លាប់និងរបួសជាច្រើន

ចែករំលែក៖

មានករណីបាញ់ប្រហារនៅកណ្តាលទីក្រុង Tel Aviv ប្រទេសអុីស្រាអែល បណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និងរបួសជាច្រើន ក្នុងនោះមាន៤នាក់រងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់។ ករណីបាញ់ប្រហារកើតឡើងនៅយប់ថ្ងៃទី៧ខែមេសា នៅក្នុងហាងបារ ក្នុងរដ្ឋធានី Tel Aviv ។

លោក Ami Eshed ស្នងការប៉ូលិសរដ្ឋធានី Tel Aviv បានបញ្ជាក់ថា កម្លាំងជំនាញកំពុងតែស្វែងរកតាមចាប់ខ្លួនជនដៃដល់។ចំណែកអ្នកស្លាប់ពីរនាក់គឺជាបុរសមានអាយុប្រមាណ៣០ឆ្នាំ។
ក្នុងពេលជាមួយគ្នានេះដែរ នៅមន្ទីរពេទ្យ Ichilovក្នុងរដ្ឋធានី Tel Aviv កំពុងតែសង្គ្រោះបន្ទាន់ជន
រងគ្រោះ៤នាក់។
អុីស្រាអែលកំពុងប្រឈមការបាញ់ប្រហារជាច្រើនលើកនាពេលកន្លងមក ។ ក្នុងពេលមួយសប្តាហ៍កន្លងមក មានករណីបាញ់ប្រហារដល់ទៅ៣លើកបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើន ។ កាលពីថ្ងៃទី២៩ខែមីនា មានករណីបាញ់ប្រហារសម្លាប់មនុស្ស៥នាក់។ នៅថ្ងៃទី២៧ខែមីនា ក៏មានការបាញ់ប្រហារសម្លាប់មនុស្ស២នាក់ និង១២នាក់រងរបួសធ្ងន់៕

ដោយ៖ ធីរីណា


ចែករំលែក៖