ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើបLexus NX200t បើកឡើងសួនពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក Lexus NX200t ជ្រុលចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ R8 ក្នុងបរិវេណបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត Lexus NX200t មួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BF-3488ធ្វើដំណើរតាមបណ្ដោយផ្លូវR8 ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច ដោយរងការខូចខាតសួនច្បារតិចតួចប៉ុណ្ណោះ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ។

     ក្រោយកើតហេតុ សន្តិសុខក្រុមហ៊ុនសួនច្បារខាងលើបានចុះមកពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ ដោយមិនមានការខូចខាតច្រើនទើបប្រគល់រថយន្តបង្កឱ្យទៅម្ចាស់ស្ទួចយកទៅជួសជុលដោយខ្លួនឯង ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖