ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើបបើកលឿនជ្រុលទៅបុកដើមឈើបាក់អស់មួយដើមទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបយ៉ាងលឿនបានរេចង្កូតឡើងលើខឿនទៅបុកគុម្ពផ្កា និងដើមឈើ បាក់អស់មួយដើម តែសំណាងល្អដែរដែលមិនមានគ្រោះថ្នាក់ដល់មនុស្ស។

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក  Ford Mustang ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា YOU.QIAN តាមបណ្ដោយផ្លូវ R6 ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតឡើងលើខឿនផ្លូវទៅបុកគុម្ពផ្កានិងដើមឈើបាក់អស់១ដើមទើបទៅមុខលែងរួច តែសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យមាននរណាម្នាក់រងរបួសនោះទេ ។

    បន្ទាប់ពីកើតហេតុម្ចាស់រថយន្តព្រមចេញសងជាសំណងទៅលើថ្លៃខូចខាតទាំងអស់ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖