ភ្នំពេញ ៖ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងផ្លាស់ប្ដូរវេនគ្នាដើម្បីសម្រាកនៅក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ។ ពួកគាត់មិនបានសម្រាកនោះឡើយគោលការណ៍ឬនៅបន្តបម្រើការងារក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។ ដូច្នេះប្រជាពលរដ្ឋនៅតែអាចចាក់វ៉ាក់សាំងបានក្នុងឱកាសថ្ងៃចូលឆ្នាំថ្មីនេះ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ទៅចាក់នៅក្នុងអំឡុងពេលសម្រាកបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ខាងមុខនេះ។ ក្រុមគ្រូពេទ្យបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងឱកាសចូលឆ្នាំថ្មីនេះទាំងដូសមូលដ្ឋាននិងដូសជំរុញ។
នៅព្រឹកថ្ងៃទី១០មេសានេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជួយអាយុជីវិតមនុស្សពីការឈឺធ្ងន់និងសេចក្តីស្លាប់។
លោកស្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤ សូមអញ្ជើញទៅចាក់នៅតាមមូលដ្ឋានសុខាភិបាលសាធារណ: ដែលកំពុងតែផ្តល់សេវាចាក់ជារៀងរាល់ថ្ងៃ និងនៅតាមទីតាំងដែលរៀបចំឡើងដោយរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ចាប់ពីថ្ងៃទី១៣-១៧ ខែមេសា ឆ្នាំ២០២២។
លោកស្រីរដ្ឋលេខាធិការនៅតែបន្តអំពាវនាវឱ្យប្រជា ពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់នៅក្នុងឱកាសជួបជុំនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។ ជាពិសេសនៅ ក្នុងឱកាសនេះក៏មានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ ។ ដូច្នេះបើប្រជាពលរដ្ឋមិនទាន់ទទួលបានវ៉ាក់ សាំងនៅឡើយទេសូមអញ្ជើញទៅចាក់វ៉ាក់សាំងគ្រប់គ្នា ទាំងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដំណើរការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅតែប្រព្រឹត្តទៅជាធម្មតា។
គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ការចាក់វ៉ាក់សាំងសរុបនៅទូទាំងប្រទេសបានចំនួន ១៤ ៨៤៤ ៥៨៤៩៩នាក់ ស្មើនឹង ៩២,៧៨% បើធៀបនឹងប្រជាពលរដ្ឋសរុប ១៦ លាននាក់៕
ដោយ៖ សូរិយា