ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីប៉ាគីស្ថានបាត់បង់តំណែងដោយការបោះឆ្នោតផ្តល់ទំនុកចិត្តនៅក្នុងរដ្ឋសភា

ចែករំលែក៖

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានបាត់បង់តំណែងក្រោយការបោះឆ្នោតផ្តល់ទំនុកចិត្តនៅក្នុងរដ្ឋសភានាថ្ងៃទី ១០ខែមេសា ។ លោក Imran Khan ក្លាយទៅជានាយករដ្ឋមន្ត្រីដំបូងគេបង្អស់របស់ប៉ាគីស្ថានដែលបានដកហូតតំណែងដោយការបោះឆ្នោតនៅសភា។
នៅក្នុងការបោះឆ្នោតនៅសភា តំណាងរាស្ត្រដល់ទៅ១៧៤រូបបានបាត់បង់ទំនុកចិត្តទៅលើនាយករដ្ឋមន្ត្រី Imran Khan ។ ការបោះឆ្នោតផ្តល់ទំនុកចិត្តត្រូវបានពន្យារពេលជាច្រើនលើក ។ កិច្ចប្រជុំបោះឆ្នោតនៅក្នុងរដ្ឋសភា ធ្វើឡើងក្រោយពេលដែលប្រធានរដ្ឋសភាលោក Asad Qaiser និងអនុប្រធាន Qasim Suri បានប្រកាសលាលែងចេញពីតំណែងដើម្បីបង្ហាញការគាំទ្រដល់នាយករដ្ឋមន្ត្រី។
នៅក្នុងចំណោម៣៤២រូបជាសមាជិកសមាជិការដ្ឋសភា មាន ១៧៤រូបគាំទ្រឱ្យដកហូតតំណែង នាយករដ្ឋមន្ត្រី Imran Khan ។ ការបោះឆ្នោតក៏មានការចូលរួមពីតំណាងរាស្ត្រគណបក្សកាន់អំណាចផងដែរ ។ នេះជាលើកទីមួយហើយនៅក្នុងប្រវត្តិសាស្ត្រនយោបាយនៃប្រទេសប៉ាគីស្ថានដែលមាននាយករដ្ឋមន្ត្រីបាត់បង់តំណែងពេលមិនទាន់បញ្ចប់អាណត្តិ៥ឆ្នាំ៕

ដោយ៖ ធីរីណា(រូបថត៖Reuters )


ចែករំលែក៖