ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នារបួសធ្ងន់មនុស្ស៣នាក់បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត

ចែករំលែក៖

ខេត្តតាកែវ ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាយុវជន៣នាក់បានរងរបួសធ្ងន់ខណៈពួកគេបានបើកម៉ូតូបុកគ្នា។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៨និង២៣នាទីព្រលប់ ថ្ងៃទី១១ខែ មេសាឆ្នាំ ២០២២ ស្ថិតត្រង់ចំណុច លើផ្លូវលេខ ១២៩E, ភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ។ 

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងរវាងម៉ូតូ និង ម៉ូតូ បញ្ច្រាសទិសគ្នាដោយ អ្នកបើកបរម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GZ ៤១០៣  បើកបរដោយឈ្មោះ និន ឡុង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិគរ ឃុំព្រៃខ្លា ស្រុកកោះអណ្តែត តាកែវ ។ មុខរបរសិស្ស ( រងរបួសធ្ងន់ ) អ្នករួមដំណើរ ឈ្មោះ ឆែម ប៊ុនរ៉ុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិជាមួយគ្នា ( រងរបួសធ្ងន់ ) ។ បើកបរពីទិសខាងកើតមកទិសខាងលិច។លុះដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូមួយគ្រឿង មកពីទិសខាងលិច ម៉ាក C១២៥ ពណ៌ខ្មៅ ស៊េរី ២០០៥ ពាក់ស្លាកលេខ 1,M ៣៥៦៧  បើកបរដោយឈ្មោះ ឈិន វត្ថា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស នៅភូមិចំបក់ឯម ឃុំរមេញ ស្រុកកោះអណ្តែត រងរបួសធ្ងន់ មិនពាក់មួកសុវត្តិភាព ។ អ្នករបួសធ្ងន់ទាំង ០៣នាក់ ត្រូវបានរថយន្តសង្រ្គោះដឹកទៅមន្ទីរពេទ្យបង្អែក ខេត្តតាកែវ ។ ចំណែកម៉ួតូទាំងពីរគ្រឿងត្រូវបានអធិការស្រុកយកមករក្សាទុក ធ្វើការដោះស្រាយតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖