ព័ត៌មានទាន់ហេតុការណ៍៖

តូតា និង ងិន ម៉ារ៉ាឌី ក្នុងឈុតទេវតា កាន់កាំភ្លើងមើលទៅកាន់តែកាច

ចែករំលែក៖

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគេសង្កេតឃើញមានសិល្បករជាច្រើនបានបញ្ចេញឈុតសម្លៀកបំបាក់បុរាណប្រណីតឆ្នៃបានយ៉ាងស័ក្កិសម ជាមួយនឹងការលាន់មាត់សរសើរថាយុវជនជំនាន់ក្រោយបានប្រឹងប្រែងច្រើនក្នុងការបង្កើតឲ្យមានគំនិតច្នៃប្រឌិតថ្មី អមដោយការរចនាបញ្ចូលរូបភាពដ៏គួរឲ្យទាក់ទាញខ្លាំង។ មុននេះគេបានឃើញតារាសម្តែងស្រីល្បីឈ្មោះ ម៉ាក សែន សូនីតា និងកញ្ញាឯកចក្រវាឡកម្ពុជា ២០២១ កញ្ញា ងិន ម៉ារ៉ា ឌី ក៏បានបញ្ចេញឈុតទេវត្តាឆ្នាំថ្មីផងដែរ ហើយអ្វីដែលគេគិតថា ទេវត្តាឆ្នាំថ្មីនេះកាន់តែកាចគឺឈុតត្រង់ការកាន់កាំភ្លើងនោះតែម្តង។

មុននេះ ឈុតរបស់តារាសម្តែង ម៉ាក សែន សូនីតា ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់តារាសម្តែងរូបនេះ និងទទួលបានការសរសើរច្រើន។ កាន់តែធ្វើឲ្យគេចាប់អារម្មណ៍ក្នុងទម្រង់ទេវត្តាទ្រង់កាន់កាំភ្លើង មុននេះដែរ ឈុតរបស់កញ្ញាឯកចក្រវាឡកម្ពុជា២០២១ កញ្ញា ងិន ម៉ារ៉ាឌី កាន់តែធ្វើឲ្យគេចាប់ភ្លឹកទៅនឹងការតុបតែងខ្លួន និងរៀបចំបានយ៉ាងល្អប្រណីត ដែលត្រូវបានរចនារូបថតដោយហាងថតរូបល្បីឈ្មោះ និងអ្នកជំនាញម្នាក់។ 

មុននេះមានការជជែកគ្នា ខ្លាំងរហូតលើកឡើងមតិចម្រុះគ្នាលើបណ្តាញសង្គមរហូតមានអ្នកខ្លះលើកឡើងថាជារឿងមិនសមទំនង និងខុសទៅនឹងទំនៀមទម្លាប់ខ្មែរពីបុរាណកាល ប៉ុន្តែអ្នកជំនាញថាជាប្រាថ្នាសម្រាប់ឲ្យមនុស្សបច្ចុប្បន្នគិតពិចារណាសម្រាប់រូបភាពនេះ។ លោក អ៊ឹម បុរិន្ទស័ក្កិរបស់ឯកឧត្តម អ៊ឹម បុរិន្ទដែលជាអគ្គលេខាធិការរង គណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអ្នកដឹកនាំគណៈកម្មាធិការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទំលាប់ខ្មែរ បានថ្លែងថាមិនមែនជារឿងចម្លែកទេដែលទេវត្តាឆ្នាំនេះកាន់កាំភ្លើង ហើយកន្លងទៅកមានព្រះហស្ថទ្រង់កាន់កាំភ្លើងដែរពោលគឺឲ្យតែទេវត្តាចុះមកចំថ្ងៃព្រហស្ថ ប៉ុន្តែអ្នកដែលរិះគន់ទំនងជាមិនចាប់អារម្មណ៍គ្រាឆ្នាំកន្លងទៅតែប៉ុណ្ណោះ ហើយចំពោះព្រះហស្ថកាន់កាំភ្លើងគឺជាក្បួនខ្នាតសម្រាប់ប្រាស្នាឲ្យគិត និងមានក្បួនខ្នាតត្រឹមត្រូវផងដែរ។ 

គួររំលឹកផងដែរថាមហាសង្ក្រាន្ត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២នេះ នឹងចូលនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា វេលាម៉ោង ១០:០០នាទី។ទេវធីតាដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោក ឆ្នាំថ្មីនេះ ជាបុត្រីទី ៥ នៃកបិលមហាព្រហ្ម ព្រះនាង ករិណីទេវី គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ បៃតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សោយ សណ្ដែក-ល្ង ព្រះហស្តស្ដាំទ្រង់ កង្វេរ ព្រះហស្តឆ្វេងទ្រង់ កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេតនៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ៕ 


ដោយ ៖ វឌ្ឍនា


ចែករំលែក៖