ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តសូមជូនដំណឹង ស្តីពីការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ក្នុងការរៀបចំកម្មវិធីព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត” នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ រដ្ឋបាលខេត្តសៀមរាប នៅល្ងាចថ្ងៃ​អង្គារ​ទី​១២​ ខែមេសា​ ឆ្នាំ​២០២២នេះ​ សូមជូនដំណឹងដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ និង សាធារណជនទាំងអស់ មេត្តាជ្រាបថា៖ រដ្ឋបាលខេត្តសៀមរាប សូមធ្វើការផ្អាកចរាចរជាបណ្ដោះអាសន្ន លើកំណាត់ផ្លូវជុំវិញកន្លែងប្រារព្ធពិធី និងផ្លូវសំខាន់ៗមួយចំនួន នៅក្នុងក្រុងសៀមរាប និងតំបន់រមណីយដ្ឋានអង្គរ ដូចខាងក្រោម៖ 

១-កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចស្តុបកោះកេរ្តិ៍ ដល់ចំណុចមុខសណ្ឋាគារ J7។ 

២-កំណាត់ផ្លូវមុខមហាសណ្ឋាគារអង្គរ (Raffles Grand Hotel d’Angkor)​។ 

៣-កំណាត់រុក្ខវិថីព្រះសីហនុ (ផ្លូវហ្សាលដឺហ្គោល) ចាប់ពីចំណុចស្តុបសារមន្ទីរជាតិអង្គរ រហូតដល់ ចំណុចគល់ស្ពានវត្តរាជបូព៌ នៃផ្លូវពោធិ៍កំបោរ (ផ្លូវខាងលិចមាត់ស្ទឹង និងកំណាត់ផ្លូវនានាដែលជាច្រកចូលមកកាន់ផ្លូវពោធិ៍កំបោរ(ផ្លូវខាងលិចមាត់ស្ទឹង) ។ 

៤-កំណាត់ផ្លូវអាចារ្យស្វា (ផ្លូវខាងកើតមាត់ស្ទឹង) ចាប់ពីចំណុចគល់ស្ពានវត្តពោធិលង្កា រហូតដល់ចំណុចគល់ស្ពានវត្តរាជបូព៌ និងចាប់ពីចំណុចគល់ស្ពានវត្តរាជបូព៌ រហូតដល់គល់ស្ពាន វត្តព្រះរាជដំណាក់ និងកំណាត់ផ្លូវនានាដែលជាច្រកចូលមកកាន់ផ្លូវអាចារ្យស្វា (ផ្លូវខាងកើត មាត់ស្ទឹង)​ ។ 

៥-កំណាត់ផ្លូវវង់តូច នៃតំបន់រមណីយដ្ឋានអង្គរ ចាប់ពីចំណុចក្លោងទ្វារជ័យ រហូតដល់ចំណុចស្ពានប្រាសាទតាកែវ៕

សូមបញ្ជាក់៖ ចំពោះទីតាំងផ្លូវបិទជាក់ស្តែង និងចំណតសម្រាប់រថយន្ត និងម៉ូតូ ដូចមានបង្ហាញនៅក្នុងផែនទីមាននៅខាងក្រោមនេះ៖

ដោយ​៖សហការី

 


ចែករំលែក៖