ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកម្ពុជា សម្រេចត្រូវបានបញ្ចប់តួនាទី លោក ហ៊ឹម សុទិត្យា ពីប្រធានគណៈកម្មការផលិតភាពយន្តភាគរឿង * កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” ឱ្យទៅបំពេញភារកិច្ចនៅក្រសួងព័ត៌មានវិញ !

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចត្រូវបានបញ្ចប់តួនាទី លោក ហ៊ឹម សុទិត្យា ពីប្រធានគណៈកម្មការផលិតភាពយន្តភាគរឿង * កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” ឱ្យទៅបំពេញភារកិច្ចនៅក្រសួងព័ត៌មានវិញ ! ។ នេះបើយោងតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពី ការកែសម្រួលសមាសភាពថ្នាក់ដឹកនាំគណៈកម្មការ ផលិតភាពយន្តភាគរឿង * កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។ 

សេចក្តីសម្រេច របស់រាជរដ្ឋាភិបាល បញ្ជាក់ថា, 

សម្រេច: 

ប្រការ១. ត្រូវបានបញ្ចប់តួនាទីឯកឧត្តម ហ៊ឹម សុទិត្យា ពីប្រធានគណៈកម្មការផលិតភាពយន្តភាគរឿង * កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” ឱ្យទៅបំពេញភារកិច្ចនៅក្រសួងព័ត៌មានវិញ។

ប្រការ២. ត្រូវបានតែងតាំងលោក ហ៊ុយ វាសនា ពីអនុប្រធានទៅជាប្រធានគណៈកម្មការផលិតភាពយន្តភាគ រឿង “ កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” ជំនួសឱ្យលោក ហ៊ឹម សុទិត្យ ដែលត្រូវបាន បញ្ចប់តួនាទី។

ប្រការ៣- បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤- រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ព្រមទាំង សាមីខ្លួន ដូចមានចែងក្នុងប្រការ១ និងប្រការ២ខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕


ដោយ ៖ សិលា


ចែករំលែក៖