ព័ត៌មានទាន់ហេតុការណ៍៖

តូចចិត្តនឹងជំងឺប្រចាំកាយលេបថ្នាំសម្លាប់ខ្លួននៅថ្ងៃចុងបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី

ចែករំលែក៖

ខេត្តតាកែវ ៖ បុរសម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយលេបថ្នាំសម្លាប់ខ្លួនព្រោះតែតូចចិត្តនឹងជំងឺប្រចាំកាយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦៖៣០នាទី ថ្ងៃទី១៦ខែមេសាឆ្នាំ២០២២ ស្ថិតនៅភូមិទ្រាលើ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។

    សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះ សែម សំអុល អាយុ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើបានលេបថ្នាំសម្លាប់ខ្លួនបណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។ 

    សមត្ថកិច្ចបានបញ្ចាក់ឱ្យដឹងទៀតថាមូលហេតុមកពីជនរងគ្រោះមានជំងឺប្រចាំកាយ។ ក្រោយពេលពិនិត្យសាកសពរួចសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាត(លេបថ្នាំសម្លាប់ខ្លួន)ប្រាកដមែន។

   ក្រោយពិត្យចប់សព្វគ្រប់សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ស សម


ចែករំលែក៖