ខេត្តស្ទឹងត្រែង ៖ នៅរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃភ្ញៀវទេសចរណ៍ សរុប២៤,៧៤៤នាក់ ធ្វើឲ្យមនុស្សម្នាមូលមីដេដាស រកកន្លែងចុះចត និងសឹងតែអង្គុយលេងកម្សាន្តគ្មាន អ្នកខ្លះក្រាលកន្ទេលអង្គុយលើវាលខ្សាច់ ខ្លះទៀតក្រាលកន្ទេលក្រោមដើមឈើ ហូបចុកសើចលេង ច្រៀងរាំសើចក្អាកក្អាយ។ តែទោះបីមានភ្ញៀវបុកមកលេងកម្សាន្ត មកពីរបណ្តារាជធានី ខេត្តផ្សេងៗជាច្រើនកុះករ ក៏ពិតមែនក៏មិនភ្លេច ៣កុំ និង៣ការពារ នូវប្រសាសន៍របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៃយើងដែរ។ ហើយដែលគួរឲ្យស្ងើចសសើរទៀតនោះ គឺការផ្តល់នូវសន្តិសុខ សណ្តាប់ធ្នាប់បានល្អ ជូនបងប្អូនប្រជាពលរដ្ឋយើង ដែលមកកម្សាន្ត នៅតាមរមណីយដ្ឋាននានា និងនៅក្នុងទីរួមខេត្ត ក្រុង និងតាមបណ្តាស្រុកនីមួយៗផងដែរនិង ពុំមានអំពើហឹង្សា លួចឆក់ប្លន់ បង្កការលំបាកដល់អាជ្ញាធរ និងសមត្ថកិច្ចឡើយ។
នេះយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបញ្ចាក់ថា: ក្នុងរយ:ពេល៣ថ្ងៃចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព ស ២៥៦៦ ឆ្នាំនេះដោយគិតចាប់ពីថ្ងៃទី១៤,១៥,១៦មេសា ឆ្នាំ២០២២។ មានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ កម្សាន្តសរុប.២៤,៧៤៤នាក់ .ក្នុងនោះភ្ញៀវជាតិ២៤,៧១៦នាក់. ភ្ញៀវអន្តរជាតិ២៨នាក់។
ក្នុងនោះផងដែរលោកអ៊ិន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបញ្ជាក់ទៀតថា: នៅតាមរមណីយដ្ឋានមួយចំនួន ដែលមានភ្ញៀវទេសចរណ៍មកកម្សាន្តជាច្រើននោះ រួមមាន: តំបន់អេកូរទេសចរណ៍អន្លង់ឈើទាល តំបន់ទេសចរណ៍រមណីយដ្ឋានសេសាន រមណីយដ្ឋានឆ្នេរខ្សាច់សេកុង រមណីយដ្ឋានចំការក្រូច រមណីយដ្ឋានអូរឬស្សីកណ្ដាល និងសហគមន៍អេកូរទេសចរណ៍ភ្នំជម្រកសត្វ។
គួររំលឹកថា:ខុសភ្លែកកាលចូលឆ្នាំកន្លងៗមក មុនការផ្ទុះកូវីដ-១៩ និងក្រោយវិបត្តិកូវីដ-១៩នេះ ឃើញថាឆ្នាំនេះមានការលេងល្បែងកម្សាន្ត ជាច្រើន ដូចជាល្បែងប្រជាប្រិយ ជាច្រើនប្រភេទ ត្រូវបានរំលឹកឡើងវិញ នៅតាមទីវត្តអារាមនានា ដែលបង្កលក្ខណៈសប្បាយរីករាយក្រៃលែង ដល់បងប្អូន ក្មេងចាស់ ប្រុសស្រី កុមារា កុមារី ។ ដោយអនុវត្តន៍ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ រហូតអ្នកខ្លះដល់ដូសទី៤ និងអនុវត្តន៍នូវ ៣កុំ ៣ការពារ គោរពតាមការណែនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានល្អទើបសម្តេចតេជោ សម្រេចបញ្ឃប់ការពាក់មាស់ ចំនួន៤ខេត្តដំបូងគេគឺ: ១.ខេត្តមណ្ឌលគិរី ,២.ខេត្តរតនគិរី, ៣.ខេត្តស្ទឹងត្រែង, ៤.ខេត្តព្រះវិហារ ៕
ដោយ៖មាស សុផាត