ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០២ ដែលជាថ្ងៃចុងក្រោយ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យមេឃ បានធ្លាក់ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង បណ្តាលឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋរងការខូចខាតធ្ងន់ស្រាលចំនួន៨២ខ្នង។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា៖នៅថ្ងៃទី១៨ខែមេសា ឆ្នាំ២០២២នេះ កម្លាំងននគរបាលស្រុកសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះជួយរុះរើរៀបចំជួសជុលឡើងវិញ ។
លោកអធិការបញ្ជាក់ថា នៅមុនពេលកើតហេតុមេឃមានភ្លៀងធ្លាក់ ដោយលាយឡំជាជាមួយខ្យល់កកន្ត្រាក់បានបក់បោកយ៉ាងខ្លាំងមកលើឃុំចំនួន៤ក្និងស្រុកស្វាយចេក បង្កឲ្យផ្ទះប្រជាពលរដ្ឋរងការខូចខាតធ្ងន់ ស្រាល ក្នុងនោះមាន៖១ ឃុំ តាផូ របើកដំបូលផ្ទះ០៣ខ្នងខូចខាតស័ង្កសី៦៩សន្លឹក,២ឃុំ សារង្គ របើកដំបូលផ្ទះ០៣ខ្នងស័ង្កសីចំនួន៧៥សន្លឹក,ឃុំទ្រាស របើករបើកដំបូលចំនួន៧៤ខ្នងខូចខាតស័ង្កសីអស់៨០៧សន្លឹក,៤ឃុំរលួសរបើកដំបូលផ្ទះចំនួន០២ខ្នងខូចខាតស័ង្កសីអស់២៧សន្លឹក សរុបទាំង០៤ឃុំ ខូចខាតផ្ទះប្រជាពលចំនួន៨២ខ្នង អស់ស័ង្កសីចំនួន៩៧៨ សន្លឹក ក្នុងនោះធ្ងន់ចំនួន០២ខ្នង និងគ្មានអ្នករងគ្រោះថ្នាក់នោះឡើយ។ លោកវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់ទៀតថា៖នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ ដោយមានការចង្អុលណែនាំពីលោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងនគរបាលស្រុកនិងប៉ុស្តិ៍រដ្ឋបាលចំនួន៣១នាក់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះរុះរើរៀបចំជួសជុលផ្ទះឡើងវិញផងដែរ ។
ជាមួយនេះលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងការខូចខាតផ្ទះសំបែងដោយខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃម្សិលមិញនិងត្រៀមផ្តល់អំណោយជូនពួកគាត់ផងដែរ ៕
ដោយ ៖ ប្រាថ្នា