ភ្នំពេញ៖ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចនោះទេកាលពីម្សិលមិញនេះក្រោយពីតារាកំប្លែងកែភេទ នាងផេនខេក បានប្រកាសអំពីរឿងរ៉ាវស្នេហាដើរដល់ផ្លូវទាល់ ព្រោះមានជនទី៣និងស្វាមីនាងលួចផិតក្បត់។ការប្រកាសស្នេហាដើរដល់ផ្លូវបែកនេះគឺក្រោយពីនាងនិងស្វាមីរៀបការបានជាងមួយខែហើយក្នុងនោះក៏មានសិល្បករខ្លះបានផ្ញើសារលើកទឹកចិត្តនាងជាហូរហែផងដែរ។
មុននេះផេនខេក បានលើកឡើងថា ថា ៖« ៦ឆ្នាំនេះទុកជាការយល់សប្តិទៅចុះ… សង្ឃឹមថាអ្នកនឹងមើលថែអ្នកថ្មីឲបានល្អ មិនក្បត់គេដូចដែលក្បត់ខ្ញុំទេ ព្រោះមើលទៅអ្នកទាំង2ស្រឡាញ់គ្នាខ្លាំងណាស់។(បញ្ជាក់មិនមេនសម្តែងព្រោះមិននឹកស្មានហើយក៏ពិបាកទទួលយកជាងរឿងញ៉ុមជំពាក់លុយគេទៀត)។ក្រោយពីបានឃើញសារបង្ហោះរបស់តារាស្រី ផេនខេកហើយនោះ ក្នុងនាមជាសិល្បការិនី ក៏ដូចជាមិត្តភក្តិជិតស្និទ្ធស្នាលផងនោះ កញ្ញា សុភ័ក្រ្ត កុសុម៉ា បានចូលមកខមិនថា “កុំគិតច្រើន ហើយក៏គួរកុំពិបាកចិត្តជាមួយអ្នកដែលមិនស្រលាញ់យើង មិនអោយតំលៃយើងដែរ ចាត់ទុកថាយើងជំពាក់កម្មគេ ហើយដល់វេលាដែលសងកម្មគេអស់ហើយ ស៊ូៗម៉ាប់ៗ”។
នៅមានសិល្បករជាច្រើនទៀតបានផ្ញើសារលើកទឹកចិត្តនិងការចែករំលែកអមដោយសារចាក់ដោតចំបេះដូងជាច្រើនដែលអានហើយពិតជាអាណិតដល់តារាកំប្លែងរូបនេះដែលទើបនឹងជួបរឿងជីវិតធំនៃការជំពាក់បំណុលគេហើយបែជាមកជួបរឿងស្នេហាប្រះឆាបែបនេះសោះ៕
ដោយ ៖ វឌ្ឍនា