តាមការស្ទង់មតិសម្រាប់ការបោះឆ្នោតប្រធានាធិបតីបារាំងជុំទីពីរបង្ហាញឱ្យឃើញថា ប្រធានាធិបតីម៉ាក្រុងនៅតែបន្តទទួលបានការគាំទ្រខ្ពស់ជាងលោកស្រី Le Pen សម្រាប់ការបោះឆ្នោតជុំទីពីរនៅពេលដ៏ខ្លីខាងមុខ ។
តាមគម្រោងការបោះឆ្នោតជុំទីពីរនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៤ខែមេសាខាងមុខ ។ តាមការស្ទង់មតិរបស់១៦ស្ថាប័នផ្សេងគ្នា បានឱ្យដឹងថា ចាប់តាំងពីការបញ្ចប់បោះឆ្នោតជុំទីមួយនៅថ្ងៃទី ១០ខែមេសា មកទល់ពេលនេះ ប្រធានាធិបតីបារាំង លោកម៉ាក្រុង ទទួលបានការគាំទ្រនាំមុខលើលោកស្រីឡឺ ប៉ង់(Le Pen) ចាប់ពី ៧-១២% ។
គោលនយោបាយរបស់លោកស្រី Le Pen គឺផ្តោតទៅលើការចំណាយសម្រាប់ជីវភាពរស់នៅ ទទួលបានជោគជ័យ ដោយទទួលបានការគាំទ្ររហូតដល់ទៅ ២៣,១% បើប្រៀបធៀបនឹងប្រធានាធិបតីម៉ាក្រុងដែលទទួលបានសំឡេងគាំទ្រ ២៧,៨% ។
កាលពីថ្ងៃទី១៨ខែមេសា លោកស្រី Le Pen បានប្រកាសថា លោកស្រីបានត្រៀមលក្ខណៈល្អជាងមុនសម្រាប់ការបោះឆ្នោតជុំទីពីរ ដោយសង្ឃឹមថានឹងទទួលបានជ័យជម្នះ ដឹកនាំបារាំងជំនួសលោកម៉ាក្រុង៕ ដោយ៖ ធីរីណា
រូបថត ៖ AFP/TTXVN