ព័ត៌មានទាន់ហេតុការណ៍៖

ការប្រឡងអនុវត្តន៍ បញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅ វគ្គទី១

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ ២០២២ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំការប្រឡងអនុវត្តន៍បញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅ វគ្គទី១ ដែលចាប់ផ្តើមពីម៉ោង ៧ព្រឹក រហូតដល់ ម៉ោង ១២:៣០ នាទី។ នេះជាការបញ្ជាក់ពី លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា នៅព្រឹកនេះ។ 

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានបន្តថា, ការប្រឡងអនុវត្តន៍ គឺជាការប្រឡងក្នុងថ្ងៃទី ២ បន្ទាប់ពីការប្រឡងទ្រឹស្តី ដែលបានប្រព្រឹត្តិទៅរយៈពេល ៦០នាទី កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២២។ ក្នុងដំណើរការនៃការប្រឡងអនុវត្តន៍នេះ សិក្ខាកាមទាំង១០រូប ត្រូវរៀបចំចម្អិនម្អូប២មុខ (ក្តៅ និង ត្រជាក់) ដើម្បីដាក់ជូនគណៈកម្មការ វាយតម្លៃ និងផ្តល់យោបល់។ គណៈកម្មការដែលអញ្ជើញចូលរួមក្នុងការប្រឡងនេះ មាន៣រូប  គឺ លោកគ្រូ ស័រ សំអាង ជាគ្រូបង្គោល លោកសែន ឫទ្ធី ជាប្រធានចុងភៅ នៃសណ្ឋាគារ The Plantation Urban Resort & Spa និង​លោក សុង តេង ជាប្រធានសមាគមសហគមន៍ចុងភៅកម្ពុជា។

គួរបញ្ជាក់ថា ក្រៅពីការបណ្តុះបណ្តាលថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត រាជបណ្ឌិត្យសភាកម្ពុជាក៏មានបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅ ក្រឡុកស្រា ក្រឡុកផ្លែឈើ និងឆុងកាហ្វេផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖