ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះការរិះគន់មិនសំចៃមាត់ទៅកាន់បុរសម្នាក់ក្រោយហ៊ានប្រើពាក្យសម្តីមិនសមរម្យទៅលើព្រះនាងតូចជេនណា

ចែករំលែក៖

ភ្នំពេញ៖ ពិតជាធ្វើឲ្យមនុស្សគ្រប់គ្នាលាន់មាត់រិះគន់មិនសំចៃមាត់ក្រោយពីបុរសម្នាក់បានបញ្ចេញវីដេអូមួយដោយបានប្រើប្រាស់ពាក្យសម្តីហៅព្រះនាងតូចនរោត្តម ជេនណានូវភាសាសាមញ្ញៗបែបលេងសើច។ អ្នករិះគន់បានលើកឡើងថាព្រះនាងតូចជេនណាទ្រង់នៅព្រះជន្មក្មេងបន្តិចមែនតែក៏គួរប្រើប្រាស់ភាសាឱ្យបានសមរម្យដែរ បើទោះបីជាពេលដែលកំពុងបំពេញការងារនោះក៏ដោយ។ 

  វីដេអូដែលត្រូវបានបញ្ចេញនៅលើបណ្តាញសង្គម Tik Tok របស់បុរសម្នាក់ឈ្មោះNarong Thorn  មុននេះ បាន បានបង្ហាញពីសកម្មភាពរបស់ព្រះនាងតូច ដែលទ្រង់យាងបំពេញការងារ ហើយត្រូវបានបុរសខាងលើប្រើប្រាស់ភាសាហៅទ្រង់ដោយភាសាលេងសើចបែបធម្មតាៗបែបស្មើៗ និងធ្វើឱ្យទស្សនិកជន និងអ្នកគាំទ្រទ្រង់មិនពេញចិត្តនឹងវីដេអូខាងលើរហូតដល់បញ្ចេញសាររិះគន់ជាហូរហែ ដោយស្នើឱ្យបុរសខាងលើប្រើប្រាស់ភាសាឱ្យបានសមរម្យ និងភ្ជាប់ដោយក្តីគោរពទ្រង់ផង ហើយប្រសិនបើជាការលេងសើចមែនគួរតែមិនទម្លាយវីដេអូនេះជាសាធារណៈឡើយ ។ ស្របពេលដែលមានមតិរិះគន់ជាច្រើនក៏មានមតិមួយចំនួនទៀតបានលើកឡើងថាព្រះនាងតូចមិនសូវប្រកាន់ទេចំពោះរឿងនេះ ខណៈដែលម្ចាស់គណនីខាងលើបានបញ្ចេញសារតបត្រឡប់ទៅកាន់អ្នករិះគន់ភ្ជាប់ដោយពាក្យសុំទោសបងប្អូនទាំងអស់គ្នាចំពោះការលេងសើចជាមួយទ្រង់  ព្រោះចង់ឱ្យទ្រង់សព្វព្រះទ័យ  អរគុណចំពោះការិះគន់ដើម្បីស្ថាបនា។ ទោះជាយ៉ាងណាវីដេអូដែលត្រូវបានបង្ហោះនោះមិនត្រូវបានគេលុបចេញពីលើបណ្តាញសង្គមនោះឡើយ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖