ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០២២ ដឹកនាំយុទ្ធនាការសំអាតអនាម័យបរិស្ថាន ក្រោមប្រធានបទ ផ្សព្វផ្សាយ និងលើកកម្ពស់សណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យសាធារណៈ ឆ្ពោះទៅចូលរួមចលនាប្រលងប្រណាំងទីក្រុងស្អាត ឆ្នេរស្អាតលើកទី៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី២០ ខែមេសា ឆ្នាំ២០២២។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជេីញសំណេះសំណាល ជាមួយបងប្អូនប្រជាការពារ ក្រុងព្រះសីហនុ បុគ្គលិកសម្អាតបរិស្ថាន ឆ្មាំឆ្នេរសមុទ្រ និងបងប្អូនបុគ្គលិកកម្មករប្រមូលសំរាម ក្នុងក្រុងព្រះសីហនុ មានចំនួនសរុប១៤៥នាក់។
លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំក្រុងព្រះសីហនុ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាការពារ ក្រុងព្រះសីហនុ បុគ្គលិកសម្អាតបរិស្ថាន ឆ្មាំឆ្នេរសមុទ្រ និងបងប្អូនបុគ្គលិកកម្មករប្រមូលសំរាម ក្នុងក្រុងព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អ ក្នុងឱកាសបុណ្បចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ក្នុងឱកាសនោះដែរ លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនដល់បងប្អូនប្រជាការពារ ក្រុងព្រះសីហនុ បុគ្គលិកសម្អាតបរិស្ថាន ឆ្មាំឆ្នេរសមុទ្រ និងបងប្អូនបុគ្គលិកកម្មករប្រមូលសំរាម ម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល ទឹកក្រូច១កេស និងស្រាបៀរ១កេស ដើម្បីជាការលើកទឹកចិត្ត និងជូនពរបុណ្បចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕
ដោយ៖ស តារា