ព័ត៌មានទាន់ហេតុការណ៍៖

មិនចាំបាច់ពាក់ម៉ាស់ពេលធ្វើដំណើរតាមយន្តហោះ និងរថភ្លើងនៅអាមេរិក

ចែករំលែក៖

បណ្តាក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់អាមេរិកបានប្រកាស លុបចោលរាល់ការពាក់ម៉ាស់ពេលធ្វើដំណើរតាមជើងហោះហើរក្នុងស្រុក និងអន្តរជាតិ។
នៅថ្ងៃទី១៩ខែមេសា ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់អាមេរិក មានក្រុមហ៊ុន American Airlines, Delta Air Lines, Southwest Airlines, United Airlines, Alaska Air…ព្រមទាំងក្រុមហ៊ុនរថភ្លើងជាតិ Amtrak បានប្រកាសលុបចោលវិធានការពាក់ម៉ាស់ពេលធ្វើដំណើរ។ នេះជាលើកដំបូងក្នុងរយៈពេល២ឆ្នាំកន្លងមក ដែលបានអនុវត្តវិធានការពាក់ម៉ាស់ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
ពាក់ព័ន្ធនឹងការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងទឹកដីអាមេរិកវិញ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានមនុស្ស ៣៣,១៩៣នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ៣៣៨នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នានៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឱ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់៨២,៤១៦,៦៨៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០១៦,១៥៩នាក់ និងជាសះស្បើយឡើងវិញសរុប ៨០.២៧លាននាក់។ សម្រាប់ចំនួនប្រជាជនសរុបដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺមានជាង ៣៣២លាននាក់។
មកទល់ពេលនេះសហរដ្ឋអាមេរិក បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥៧០លានដូស ក្នុងនោះប្រជាជន ២៥៦.៨១លាននាក់ (៧៧.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់១ដូស, ២១៨.៩៣លាននាក់ (៦៦.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង៩៩.៥លាននាក់ (៣០.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕ ដោយ៖ ធីរីណា

រូបថត​ ៖ Reuters


ចែករំលែក៖