ខេត្តបាត់ដំបង ៖ បុរសអាយុ៤៥ឆ្នាំម្នាក់ សម្រេចចិត្តធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួន ដោយសារតែមានវិបត្តិរឿងស្នេហា បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ៤ និង ៣០ នាទី ទៀបភ្លឺ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ នៅចំណុចក្រុមទី ៦ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយសារតែក្រុមគ្រួសារបានប្រទះឃើញបុរសរូបនេះចង.ក សម្លាប់ខ្លួននៅកណ្តាលផ្ទះតែម្តង។
បុរសដែលចងកមាន ឈ្មោះ សុន ម៉ឹង ហៅ ណោក អាយុ ៤៥ ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបរជាកម្មករឃ្វាលគោ។
បើតាមការអះអាងពីសាច់ញាតិបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះមានវិបត្តិផ្លូវ គឺខូចចិត្តរឿងស្នេហា ទើបឈានដល់ការធ្វើអត្តឃាតបែបនេះ។ ប៉ុន្តែមិនបញ្ជាក់ថាតើរឿងរ៉ាវស្នេហាមានដំណើរដើមទងយ៉ាងដូចម្ដេចទេ។
នៅពេលនោះដែរ សមត្ថកិច្ចបានចុះពិនិត្យនិងធ្វើកោសល្យវិច័យ ព្រមទាំងបានអះអាងថា បុរសខាងលើពិតជាបានចងក សម្លាប់ខ្លួនប្រាកដមែន ដោយសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សូរិយា