ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទុយយោទឹកបត់ឆ្លងផ្លូវទៅកៀររថយន្តកាមរីបាឡែនរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តធុនធំដឹកទុយយោទឹកមួយគ្រឿង បានបត់ឆ្លងផ្លូវមិនប្រយ័ត្នបណ្តាលឲ្យកៀររថយន្តកាមរីបាឡែនដែលកំពុងបត់ឆ្លងផ្លូវដូចគ្នាចំផ្នែកខាងឆ្វេងគាបជាប់គ្នារងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នៅចំណុចស្តុបសេះមាស តាមមហាវិថីចោមចៅ កែងនឹងផ្លូវ ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣  ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកាមរីបាឡែន មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2P-8175ធ្វើដំណើរតាមមហាវិថីចោមចៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានស៊ីញ៉ូបត់ស្ដាំមកផ្លូវ៣០ម៉ែត្រ ខណៈកំពុងបត់បានបន្តិចក៏មានរថយន្តធុនធំម៉ាក HINO មួយគ្រឿងដឹកទុយយោទឹកក្បាលពណ៌សលាយខៀវ ពាក់ស្លាកលេខស្វាយរៀង 3A-1442 ធ្វើដំណើរមកពីក្រោយបានបត់ស្ដាំដៃឆ្លងផ្លូវដូចគ្នាដោយខ្វះការប្រុងប្រយ័ត្នបណ្តាលឱ្យកៀររថយន្តកាមរីបាឡែនផ្នែកខាងឆ្វេងគាបជាប់គ្នារងការខូចខាតយ៉ាងដំណំ។

   ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុដែរ តែភាគីទាំងសងខាងសុំធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖