ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក​ ស​ ថេត ៖​ មន្ត្រីទាំងអស់មិនត្រូវធ្វេីអ្វីដែលខុសច្បាប់​ បេីរកឃេីញកំហុស​ និងមានភស្តុតាងច្បាស់លាស់​នោះនឹងត្រូវដកតួនាទី​ ឋាន្តរស័ក​ ឬអនុវត្តតាមវិន័យកងកម្លាំង​ បេីធ្ងន់ធ្ងរត្រូវបញ្ជូនទៅអនុវត្តបន្តតាមនីតិវិធីច្បាប់​

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹង​ថា៖​ ដោយទទួលបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ នៅព្រឹកថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០២២នេះ​ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញជាអធិបតី​ ក្នុងពិធី​ ប្រកាសផ្ទេរភារកិច្ច​ និងតែងតាំងមុខតំណែង​ នាយនគរបាលជាតិ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ។ ក្នុងពិធីនោះដែរក៏មានការចូលរួមពីលោក​ លោកស្រីស្នងការរង​ លោក​ លោកស្រីនាយការិយាល័យ​ លោកអធិការ​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ​ ។

ក្នុងពិធីនេះនាយនគរបាល​ចំនួន ២រូប​ ត្រូវបានតែងតាំងជាស្នងការរង​ ២រូប​ ត្រូវបានតែងតាំងជានាយការិយាល័យ​ និង​ ១រូប​ ត្រូវបានតែងតាំងជាអធិការនគរបាលខណ្ឌជ្រោយចង្វារ​ ។ 

ជាកិច្ចចាប់ផ្តេីមលោកវរសេនីយ៍ឯក​ ងួន​ សុីរ៉ា​ នាយការិយាល័យបុគ្គលិក​ បានឡេីងអានប្រកាស​ របស់ក្រសួងមហាផ្ទៃ​ ស្តីពីការផ្ទេរភារកិច្ច​ និងតែងតាំងមុខតំណែង​ និងសេចក្តីសម្រេច​ ស្តីពីការបែងចែកភារកិច្ចជូនស្នងការរង​ ជូនដល់អង្គពិធីផងដែរ​ ។ 

ជាកិច្ចបន្តលោកស្នងការរងទេីបតែងតាំងថ្មី​ បានឡេីងមានមតិចាប់អារម្មណ៍​ និងប្តេជ្ញាចិត្តរបស់តំណាងនាយនគរបាលជាតិ​ ចំពោះមុខឯកឧត្តមប្រធានអង្គពិធី​ និងអង្គពិធីទាំងមូលផងដែរ​ ។ 

ក្រោយពីការប្តេជ្ញាចិត្ត​របស់លោកស្នងការរង​ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានចូលរួមអបអរសាទរដល់នាយនគរបាលទាំងអស់ដែលទេីបទទួលបានការតែងតាំងមុខតំណែងថ្មី​ ជាពិសេសលោកស្នងការ​ បានណែនាំដល់មន្ត្រីតែងតាំងថ្មីទាំងអស់​ ត្រូវតែយកចិត្តទុកដាក់ខិតខំបំពេញតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនឱ្យបានល្អ​ ត្រូវបម្រេីអង្គភាព​ និងប្រជាពលរដ្ឋឱ្យបានល្អបំផុត​ ។​ លោកស្នងការ​ បានធ្វេីការណែនាំដល់លោកនាយការិយាល័យសណ្តាប់ធ្នាប់ដែលទេីបតែងតាំងថ្មី​ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំ​កម្លាំង​ ដេីម្បីចុះរៀបចំសណ្តាប់ធ្នាប់តាមគ្រប់គោលដៅដែលតែងតែប្រឈមបញ្ហាចត​ ឬលក់ដូរគ្មានសណ្តាប់ធ្នាប់​ ។ ចំពោះលោកអធិការនគរបាលខណ្ឌជ្រោយចង្វារដែលទេីបតែងតាំងថ្មី​ ក៏ត្រូវបានណែនាំ​ ឱ្យយកចិត្តទុកដាក់ខ្ពស់លេីការដឹកនាំអង្គភាព​ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ​ ជាពិសេសត្រូវមានផែនការច្បាស់លាស់ក្នុងការ​ រៀបចំចាត់ចែងកម្លាំង​ ដេីម្បីការពារសន្តិសុខសណ្តាប់ធ្នាប់​ ក៏ដូចជាការផ្តល់សេវាសាធារណ:ទូទៅ​ ជូនប្រជាពលរដ្ឋឱ្យបានល្អ​ ។ 

ឆ្លៀតក្នុងឱកាសនេះ​ លោកស្នងការ​ បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដែលបានខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ​ ក្នុងការការពារសន្តិសុខ​ សណ្តាប់ធ្នាប់​ និងការជួយសម្រួលចរាចរណ៍មុនពេលចូលឆ្នាំ​ ពេលចូលឆ្នាំ​ និងក្រោយពេលចូលឆ្នាំ​ ។ 

បន្ថែមពីនេះ​ លោកស្នងការបានណែនាំដល់លោក​ស្នងការរង​ លោកអធិការ​ លោកនាយប៉ុស្តិ៍​ និងមន្ត្រីពាក់ព័ន្ធទាំងអស់​ ត្រូវធ្វេីការតាមដាន​ គ្រប់គ្រងឱ្យបានច្បាស់លាស់​នៅជនអន្តោប្រវេសន៍​ ដែលកំពុងរស់នៅដោយខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ​ ម្យ៉ាងវិញទៀតមន្ត្រីទាំងអស់មិនត្រូវធ្វេីអ្វីដែលខុសច្បាប់​ បេីរកឃេីញកំហុស​ និងមានភស្តុតាងច្បាស់លាស់​ នោះនឹងត្រូវដកតួនាទី​ ឋាន្តរស័ក​ ឬអនុវត្តតាមវិន័យកងកម្លាំង​ បេីធ្ងន់ធ្ងរត្រូវបញ្ជូនទៅអនុវត្តបន្តតាមនីតិវិធីច្បាប់​ ។ 

ចំពោះការងារបង្ការ​ និងជួយសង្គ្រោះករណីមានអគ្គិភ័យ​ កម្លាំងជំនាញត្រវត្រៀមជាប្រចាំដេីម្បីចេញសង្គ្រោះឱ្យបានឆាប់​ និងទាន់ពេលវេលា​ ម្យ៉ាងវិញទៀត​ មន្ត្រីជំនាញត្រូវរៀបចំផែនការដេីម្បីចុះធ្វេីការណែនាំអប់រំ​អំពីវិធីបង្ការ​ និងទប់ស្កាត់អគ្គិភ័យ​ ជាពិសេសសំខាន់ផ្តោតលេីទីតាំងដែលប្រឈម​ដូចជាស្ថានីយលក់ប្រេង​ ទីតាំងលក់ហ្គាស​ …។ ល​ ។ 

ទាក់ទងទៅនឹងការគ្រប់គ្រងកម្លាំង​ លោក​ស្នងការបានណែនាំដល់លោក​ លោកស្រីស្នងការរង​ លោក​ លោកស្រីនាយការិយាល័យ​ លោកអធិការ​ លោកនាយប៉ុស្តិ៍​ទាំងអស់​ ត្រូវគ្រប់គ្រងកម្លាំងឱ្យបានច្បាស់លាស់​ ងាយស្រួលចាត់ចែងដឹកនាំបញ្ជា​ នៅពេលមានបញ្ហា​ ឬបទល្មេីសផ្សេងៗកេីតឡេីងជាយថាហេតុ​ ។ 

ដោយសង្កេតឃេីញថាកម្លាំងនៃការិយាល័យអន្តរគមន៍​ កម្លាំងនៃការិយាល័យចរាចរណ៍​ បានបំពេញភារកិច្ច​ យ៉ាងច្រេីនជូនអង្គភាព​ និងប្រជាពលរដ្ឋ​ ឯកឧត្តមស្នងការបានណែនាំដល់លោកស្នងការរងទទួលផែនធនធានមនុស្ស​ ឱ្យពិនិត្យមេីលលេីការរៀបចំតំលេីងឋានន្តរស័ក​ ក៏ដូចជាការរៀបចំលិខិតសរសេីរជូនដល់មន្ត្រីទាំងនោះ​ ដេីម្បីជាការលេីកទឹកចិត្ត​ និងជាការតបស្នងដល់ការខិតខំ​ និងលះបង់របស់ពួកគាត់​ ជាកិច្ចបញ្ចប់​លោកស្នងការ​ ណែនាំដល់កងកម្លាំងទាំងអស់ត្រូវខិតខំបន្ថែមដេីម្បីបម្រេីសង្គមជាតិ​ អង្គភាព​ និងប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសេីរឡេីងថែមទៀត​ និងថែរក្សាដោយអនុវត្តឲ្យបានល្អនូវវិធានការណ៍ ៣កុំ ៣ការពារ ៕

ដោយ​៖ស​ តារា​


ចែករំលែក៖