ភ្នំពេញ ៖ ថ្ងៃព្រហស្បតិ៍ ៥ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នៅ វេលាម៉ោង៣និង ០០នាទីរសៀលរដ្ឋបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង បានបន្តចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋក្រីក្រដែលខ្វះខាតចំនួន ៣១គ្រួសារ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
*អំណោយរួមមាន៖
-អង្ករចំនួន ២៥គីឡូ
-មី ចំនួន ១២កញ្ចប់
-ទឹកផេត្រជាក់ ០៤ដប
-ត្រីខចំនួន ០៥កំប៉ុង
សូមបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ” ៕
ដោយ៖ ជីណា