ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងលក់សត្វព្រៃ​មួយកន្លែងក្រោយសាលាខណ្ឌដង្កោ ត្រូវបានកម្លាំងចម្រុះឆ្មក់បង្ក្រាប និងដកហូតបានសាច់ជ្រូកព្រៃ​ សាច់ឈ្លូសមួយចំនួន

ចែករំលែក៖

     ​ភ្នំពេញ ៖ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី​ ២២​ ខែ​ មេសា​ ឆ្នាំ​ ២០២២ កម្លាំងអន្តរាគមន៍បង្ក្រាបសត្វព្រៃនៃរដ្ឋបាលព្រៃឈេីរួមសហការជាមួយខណ្ឌរដ្ឋបាលរាជធានីភ្នំពេញ​ និងកម្លាំងកងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានចុះឆែកឆេរនិងបង្ក្រាបទីតាំងលក់សាច់សត្វព្រៃមួយកន្លែងស្ថិតនៅក្នុងភូមិថ្មី​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។ 

    បើតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនឈានដល់ការបង្ក្រាបគឺកម្លាំងសមត្ថកិច្ចចម្រុះបានធ្វេីការស្រាវជ្រាវរហូតកំណត់ច្បាស់ថាទីតាំងនេះពិតជាមានលួចលក់សត្វព្រៃប្រាកដមែន​ ទេីបកម្លាំង​ចម្រុះចុះត្រួតពិនិត្យឆែកឆេររកឃេីញសាច់ជ្រូកព្រៃស្រស់ចំនួន​៥,៥០គីឡូក្រាម​ សាច់សត្វឈ្លូស​១០គីឡូក្រាម​ ។

     ក្រោមការពិនិត្យឃេីញជាក់ស្តែងសមត្ថកិច្ចបានដកហូតសាច់ព្រៃទាំងនោះ​ និងបានណែនាំទៅលេីម្ចាស់ទីតាំងរួមទាំងធ្វេីការពិន័យទៅតាមច្បាប់៕​

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖