ព័ត៌មានទាន់ហេតុការណ៍៖

លោក សំហេង បុរស អញ្ជើញសំណេះសំណាល និងចែកសម្ភារមួយចំនួនសម្រាប់ការពារជំងឺកូវីដ-១៩ ជូនគ្រួសារបក្ស សង្កាត់ទួលស្វាយព្រៃទី១

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ លោក សំហេង បុរស សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកេង តំណាងដ៏ខ្ពង់ខ្ពស់ របស់លោកបណ្ឌិត អ៉ិត សំហេង បានអញ្ជើញសំណេះសំណាល និងចែកនូវសម្ភារមួយចំនួនដើម្បីការពារជំងឺកូវីដ-១៩ ជូនដល់គ្រួសារបក្សសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

នាឱកាសនោះ លោក សំហេង បុរស បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ លោកប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកេង និងក្រើនរំលឹកដល់គ្រួសារបក្ស សូមបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាពរបស់ខ្លួនជាប់ជាប្រចាំ ជាពិសេសអនុវត្តវិធានការ ៣ ការពារ ៣ កុំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ-១៩។

លោក សំហេង បុរស ក៏បានជំរុញឲ្យសមាជិកបក្សទាំងអស់គ្នា អញ្ជើញទៅបោះឆោ្នតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ឲ្យបានគ្រប់ៗគ្នា ដោយបោះឆ្នោតជូនគណបក្សរបស់យើងឲ្យទទួលបានជោគជ័យបន្តទៀត៕

ដោយ ៖ សហការី


ចែករំលែក៖