ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញកូនផ្សោតញីមួយក្បាលទៀត​ ងាប់តាមទន្លេមេគង្គ

ចែករំលែក៖

ខេត្តក្រចេះ ​៖ បេី​តាមប្រភពព័ត៌មានពី​មន្ត្រីជលផលខេត្តក្រចេះ​ បានឱ្យដឹងថា​ កូនផ្សោតញីមួយក្បាល​ ត្រូវបានគេប្រទះឃើញងាប់តាមទន្លេមេគង្គ កាលពីល្ងាចថ្ងៃទី២៤ ខែមេសា​ ឆ្នាំ២០២២​ម្សិលមិញនេះ​ នៅចំណុចស្រះត្រពាំងខាងលើអន្លង់កាំពីប្រហែល១០០ម៉ែត្រ ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។​ មន្ត្រីជលផល​ បានបន្ថែមថា​ កូនផ្សោតញីទើបនឹងកើតចន្លោះពី៧​ថ្ងៃទៅ១០ថ្ងៃប៉ុណ្ណោះ ហេីយ​វាមានទំងន់១៣គីឡូក្រាម។ 

មន្ត្រីជលផលខេត្តក្រចេះ​រូបនេះ​ បានបន្តទៀតថា​ ចំពោះ​ការស្លាប់កូនផ្សោតញីនេះ​ បើយោងតាមការពិនិត្យជាក់ស្ដែងគឺពុំមានមានស្លាក់ស្នាមជាប់មងឬរងរបួសអ្វីដែលគួរឱ្យគត់សម្គាល់នោះឡើយ ។

បេី​យោងតាមបច្ចេកទេសរបស់អង្កការWWF​ បានបញ្ជាក់ថា៖​ កូនផ្សោតមួយក្បាលនេះទំនងជាងាប់បណ្ដាលមកពីចរឹតបំពានរបស់ផ្សោតឈ្មោលព្រោះថា ជារើយៗយោងតាមក្រិតក្រមធម្មជាតិរបស់សត្វផ្សោត នៅពេលដែលកូនផ្សោតកើតមកម្ដងៗសត្វផ្សោតឈ្មោលតែងតែច្រណែនខាំបោក ហើយបើពុំមានការជួយអន្តរាគមន៍ពីឆ្មាំទេ កូនផ្សោតទាំងនោះនឹងមានគ្រោះថ្នាក់ជាពុំខាន។

បច្ចុប្បន្ន​អង្គការ​ WWF បានយកកូនផ្សោតទៅរក្សាទុក្ខ នៅទីស្នាក់ការរបស់ខ្លួនដើម្បីធ្វើកោសល្យវិច្ច័យរកមូលហេតុបន្តទៀត៕

ដោយ​៖សហការី​


ចែករំលែក៖