ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយធ្លាយរឿងនាយប្រុញថតភាពយន្តអត់បានប្រាក់ ស្រាប់តែធុង ប៉េត្រូ ទម្លាយរឿងធ្វើកុងត្រាក្រដាសទទេនឹងក្រុមហ៊ុនមួយ នាំឲ្យខ្លួនខាតប្រាក់សន្ធឹក

ចែករំលែក៖

ភ្នំពេញ៖ ករណីនាយប្រុញដែលបានចេញមករស់នៅនិងថតរឿងខ្លីនិងកិច្ចការនានា អស់រយៈពេល៨ខែ ប៉ុន្តែមិនទទួលបានប្រាក់នោះបានធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ជាខ្លាំងរហូតលេចចេញមតិចម្រុះជុំវិញរឿងនេះ។ ទន្ទឹមនឹងរឿងនេះស្រាប់តែតារាសម្តែង និងកំប្លែង ធុងប៉េត្រូសុខចិត្តទម្លាយរឿងរ៉ាវរឿងធ្វើកុងត្រាក្រដាសទទេនឹងក្រុមហ៊ុនមួយ នាំឲ្យខ្លួនខាតប្រាក់សន្ធឹក ។

ធុង ប៉េត្រូ ទម្លាយរឿងឈឺចាប់ស្អិតទ្រុង ព្រោះចាញ់បោកហើយគេយកខ្លួនទៅប្រើធ្វើការ ដោយមិនទទួលបានកម្រៃ និង ការធ្វើ ក្រដាសកុងក្លែងក្លាយ។ បើតាមសម្តី នាយធុងប៉េត្រូបានប្រាប់ឲ្យដឹងថា ប្អូនប្រុញអើយប្អូន គាត់មិនដឹងថាប្អូនមានរឿងអីឬពិបាកបែបមិចទេ តែសម្រាប់លោក គឺលើសប្អូន100ដង។ នាយប៉េត្រូធ្លាប់តែលឺ (សែកក្លែងក្លាយ )តែនេះ ជួបហើយ (កុងត្រា ក្រដាសទទេរ) គាត់ថា អោយកាន់ថតក្រដាសទទេរសិនទៅពុទ្ធោរអើយ ហើយគាត់ថាផ្តល់កុងត្រារយៈពេល១ឆ្នាំនោះ អ្វីៗមិនពិតទេ ទទួលបានលុយថ្លៃ ថតពីររឿង និងឡាយពីរដងតែប៉ុណ្ណ៉ោះ (ពោលគឺថា ឡាយបានតែពីរដង ថតបានពីររឿងទេ ចុងក្រោយក៏ស្ងាត់ឈឹង ហើយក៏ដាច់ចិត្តឆាត telegram ទៅគាត់ដើម្បីសុំលុយកុងត្រាខ្លះឬក៏អោយគាត់ជួយទិញឡាន តូចមួយដើម្បីធ្វើដំណើរ ហើយធ្វើការកាត់ជូនគាត់វិញ  ព្រោះពេលនោះគ្មានអីជិះទេ និយាយនេះមិនខ្មាស់គេទេ  គ្រាន់តែចង់និយាយរឿងដែលជួបកន្លងមក ហ៊ឹម ហើយចំពេល ខាងក្រុមហ៊ុនអាហារបំប៉នធំជាងគេ នៅក្នុងស្រុក គាត់បានផ្តល់ កុងត្រារយៈពេល1ឆ្នាំ តែអ្វីៗ ខាងក្រុមការងារគាត់ ថាយើងជាប់គេហើយ អារម្មណ៍ពេលហ្នឹង ធ្លាក់ថើមដល់ដី បងប្អូនសាកគិតមើល ខាតប៉ុន្មាន ម៉ឺនដុល្លា ?បញ្ជាក់ផុសនេះ គឺគ្រាន់លោកគ្រាន់តែចង់បញ្ជាក់ ភាពស្អាតស្អំរបស់ខ្លួនទេ មិនចង់បានអ្វីពីគាត់ឡើយ តែកុំអោយជួយរឿងបែបនេះទៀត ។លោក ធុង ប៉េត្រូបានបន្ថែមទៀតថា រឿងនេះ ខុសមកពីលោកទេ ដែលហ៊ានកាន់ក្រដាសទទេរ ដោយគ្មានអក្សរនិងការផ្តិត មេដៃ អោយបង្ហោះ ជាសារធារណៈខ្ញុំមិនហ៊ានតបតរអ្វីទេ បានត្រឹមតែទុកក្នុងចិត្ត ព្រោះគ្មានថានះ គ្មានខ្នង គ្មានខ្សែរយះអ្វីទាំងអស់ សុំតែមួយរស់ និងសុំអោយតែ ម្ចាស់ ក្រុមហ៊ុន អាហារបំប៉នធំជាងគេ ជួយផ្តល់ការងារអោយលោកវិញផងបានទេ ព្រោះថាពេលនេះលោក ប៉េត្រូមិនមានពាក់ព័ន្ធ ជាមួយ ក្រុមហ៊ុន មួយនេះ ឬក្រុមហ៊ុនផ្សេងឡើយ។ 

  សារនេះត្រូវបានភ្ជាប់ដោយរូបថតរបស់លោកឧកញ៉ា ប្រាក់ សម្បត្តិ និងភរិយា ហើយកន្លងមកតារាសម្តែងរូបនេះក៏ធ្លាប់ទម្លាយរឿងក្នុងចិត្តនេះផងដែរ ប៉ុន្តែមិនបានបញ្ចេញមុខ និងឈ្មោះក្រុមហ៊ុនតែប៉ុណ្ណោះ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖