ព័ត៌មានទាន់ហេតុការណ៍៖

ការធ្វេីតេស្តពិនិត្យសុខភាពមុនចូលរួមសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា

ចែករំលែក៖

ភ្នំពេញ៖  ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានធ្វេីតេស្តជូនថ្នាក់ដឹកនាំ  និងបុគ្គលិកអប់រំ ទាំងអស់  មុនពេលចូលរួមសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា២០២១-២០២២  ដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ 

ក្រសួងអប់រំ  យុវជន  និងកីឡា  សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ  ដែលជានិច្ចជាកាលតែងតែធ្វេីតេស្តជូ នបុគ្គលិកអប់រំរាល់ពេលមានតម្រូវការចាំបាច់  ដែលជាសកម្មភាពនៃការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ 

សូមជម្រាបថា សន្និបាតអប់រំនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ដោយឡែកសម្រាប់ថ្ងៃទី២ នេះនឹងមានការធ្វើបទបង្ហាញ និងការពិភាក្សាអនុវិស័យចំនួន២គឺ៖

១.ការអប់រំឧត្តមសិក្សា និងការអប់រំមធ្យមសិក្សា និង អប់រំបច្ចេកទេស 

២. ការអប់រំកុមារតូច និងការអប់រំបឋមសិក្សា 

សូមបន្តតាមដានការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលបានព័ត៌មានទាក់ទង នឹងសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា២០២១-២០២២៕ 

ដោយ ៖ សិលា


ចែករំលែក៖