ខេត្តសៀមរាប ៖ មានករណីបុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ស្ថិតនៅក្រុមទី១០ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៥ និង ៣០ នាទី ថ្ងៃទី២៦ខែ មេសាឆ្នាំ២០២២នេះ ។
សមត្ថកិច្ចនគរបាលក្រុងសៀមរាបបានឲ្យដឹងថាសាកសពឈ្មោះសិទ្ធ ស្រេង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ ស្នាក់នៅក្រុមទី១០ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងនិងខេត្តសៀមរាប ។
តាមការបំភ្លឺពីប្រពន្ធសពឈ្មោះ រី សោភា ភេទស្រី អាយុ២០ឆ្នាំស្នាក់នៅក្រុមទី១០ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាបបានបំភ្លឺថា នៅក្នុងឆ្នាំ២០២០នាងខ្ញុំបានរៀបការជាមួយប្ដីនាងខ្ញុំឈ្មោះសិទ្ធ ស្រេង។ ក្រោយរៀបការហើយគាត់បានមករស់នៅជាមួយខ្ញុំនៅភូមិឃុំខាងលើ។កន្លងមកក្នុងការរស់នៅប្ដីរបស់នាងខ្ញុំមិនដែលមានជំងឺអ្វីទេហើយអ្នកនៅជិតខាងវិញប្ដីរបស់នាងខ្ញុំមិនដែលមានទំនាស់ពាក្យសម្ដីជាមួយអ្នកណានោះទេ។
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២វេលាម៉ោង១៩និង ៣០នាទីប្ដីរបស់នាងខ្ញុំបានអង្គុយផឹកស្រាជាមួយពូឈ្មោះមុន គឹមធី ភេទប្រុសហើយប្ដីរបស់ខ្ញុំបានផឹកស្រាអស់បីកំប៉ុងក៏ឈប់ផឹកហើយដើរទៅផ្ទះរបស់បងឈ្មោះបាន ភេទប្រុសហើយផឹកនៅទីនោះអស់ពីរកំប៉ុងទៀត។រហូតដល់វេលាម៉ោង២៣ ប្ដីរបស់នាងខ្ញុំបានត្រឡប់មកផ្ទះវិញហើយបានហូបបាយធម្មតាហើយបានចូលងូតទឹករួចហើយបានចូលដេកក្នុងបន្ទប់ជុំគ្នាក៏ដេកលក់ទៅ។
លុះដល់វេលាម៉ោង០៥:៣០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ពេលនោះមានគេទូរស័ព្ទមកហើយខ្ញុំបានលើកទូរស័ព្ទហើយគេប្រាប់ថា យាយខាងប្ដីរបស់នាងខ្ញុំស្លាប់នៅស្រុក។ ពេលនោះខ្ញុំបានដាស់ប្ដីប្រាប់តែគាត់អត់ដឹងខ្លួនហើយខ្ញុំបានស្ដាប់មើលបេះដូងតែមិនដើរ។ពេលនោះបានហៅម៉ែនិងបងអោយជួយធ្វើចលនាតែមិនដឹងខ្លួនហើយបានហៅពេទ្យមកពេទ្យក៏បានប្រាប់ថាប្ដីរបស់នាងខ្ញុំស្លាប់បាត់ហើយ ។
បើតាមការពិនិត្យសាកសព :ផ្នែកក្បាល: ដងខ្លួន និង អវយវៈទាំងអស់ ពុំមានស្លាកស្នាម អ្វីពាក់ព័ន្ធ និងបទល្មេីសព្រហ្មទណ្ឌទេ ។
មន្ត្រីនគរបាលបន្តថា តាមការសន្និដ្ឋានដោយយោងតាមការបំភ្លឺពីប្រពន្ធនៃសពនិងការពិនិត្យ វិភាគកន្លែងកើតហេតុ,ការពិនិត្យសាកសព និងផ្អែកតាមលោកគ្រូពេទ្យកោសល្យវិច័យ មិនទាន់បានបញ្ជាក់ថា ពុំទាន់ដឹងមូលហេតុនៃការស្លាប់ដោយសារអ្វីនោះទេដោយរង់ចាំការ ពិនិត្យទឹកនោមសពពីគ្រូពេទ្យកោសល្យវិច័យបង្អែកខេត្តសៀមរាបសិន ៕
ដោយ៖ សូរិយា