ភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង០០ និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការបង្រ្កាបក្មេងទំនើងចំនួន០៣នាក់ បង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅចំណុចមុខធនាគារកាណាឌីយ៉ា នៅតាមផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ក្មេងទំនើងចំនួន០៣នាក់ ៖ ទី១-ឈ្មោះ វន វីរៈ ភេទ ប្រុស, ទី២-ឈ្មោះ សួន ណារ៉េត ភេទ ប្រុស, និងទី៣-ឈ្មោះ គន្ធា ចាន់ថេណា ភេទ ប្រុស។
វត្ថុតាំងចាប់យក រួមមាន ៖ ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ។
ក្រោយពីសមត្ថកិច្ច បានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងឲ្យអាណាព្យាបាលយកទៅអប់រំបន្ត បន្ទាប់សមត្ថកិច្ចអនុញ្ញាតឲ្យក្មេងទំនើងខាងលើ និងប្រគល់ម៉ូតូឲ្យត្រឡប់ទៅផ្ទះវិញ៕
ដោយ ៖ ភារ៉ា ដង្កោ