ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប រកក្រុមហ៊ុនចុះបញ្ជីត្រឹមត្រូវ ដេញថ្លៃជាសាធារណៈ ជូនរដ្ឋបាលខេត្តសៀមរាប លើការផ្គត់ផ្គង់ទំនិញ ឆ្នាំ២០២២ ចំនួន៧មុខ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តសៀមរាប ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាន នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។
រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា អោយបានជ្រាបថា រដ្ឋបាលខេត្តសៀមរាប មានធ្វើការ ដេញថ្លៃជាសាធារណៈ ជូនរដ្ឋបាលខេត្តសៀមរាប លើការផ្គត់ផ្គង់ទំនិញ ឆ្នាំ២០២២ ដូចខាងក្រោម ៖
១- ផ្គត់ផ្គង់ ប្រេងឥន្ធនៈរដ្ឋបាល ប្រចាំឆមាសទី១
២- ផ្គត់ផ្គង់ សម្ភារៈការិយាល័យ
៣- ផ្គត់ផ្គង់ ឯកសណ្ឋានមន្ត្រីរាជការ
៤- ផ្គត់ផ្គង់ សម្ភារៈប្រើប្រាស់ សម្ភារៈតូចតាច សម្ភារៈបរិក្ខារផ្សេងៗ ទិញសម្ភារៈផ្គត់ផ្គង់សម្អាត និងអនាម័យ និង ទិញសម្ភារៈថែទាំអគារ
៥- ផ្គត់ផ្គង់ សម្ភារនិងបរិក្ខារព័ត៌មានវិទ្យា
៦- ផ្គត់ផ្គង់ គ្រឿងសង្ហារឹម
៧- ផ្គត់ផ្គង់ ត្រីខកំប៉ុង អង្ករ និង មីកំប៉ុង ជូនជនក្រីក្រ០៨ស្រុក ចំនួន ២,៨០០ គ្រួសារ
រដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា, សូមទំនាក់ទំនងអាសយដ្ឋានស្ថិតនៅក្នុងបរិវេណរដ្ឋបាលខេត្តសៀមរាប ស្ថិតភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី ២៨ ខែមេសា ២០២២ រៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទង លេខ ០៦៣ ៧៦៥ ៥៩០) ៕
ដោយ ៖ សិលា