ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ រដ្ឋធានីហាណូយ និងបន្ដជំរុញកិច្ចសហប្រតិបត្តិការការងារ វិនិយោគ ពាណិជ្ជកម្មទេសចរណ៍ និងវប្បធម៌ អប់រំ

ចែករំលែក៖

ភ្នំពេញ៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និង អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នេះ បានទទួលស្វាគមន៍ គណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោក ឌិញ ទៀន ហ្ស៊ង  DINH TIEN DUNG សមាជិក ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ ខណៈដែលប្រតិភូនេះ បានអញ្ជើញមកបំពេញ ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

      កិច្ចប្រជុំពិភាគ្សាការងារនៅពេលនេះគឺមានគោលបំណងដើម្បីបង្ហាញអំពីកិច្ចសហប្រតិបត្តិការការងាររវាងទីក្រុងទាំងពីរ ដែលបានចងសម្ព័ន្ធមេត្រីភាពនៃទីក្រុងទាំង២ រយៈពេល១៨ឆ្នាំកន្លងមក ដែលមានគ្រប់វិស័យពិសរស ការវិនិយោគ ពាណិជ្ជកម្មទេសចរណ៍ វប្បធម៌វប្បធម៌ អប់រំជាដើម។ 

   លោក ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងពីស្ថានភាពរបស់រាជធានីភ្នំពេញ ដែលកំពុងតែមានការអភិវឌ្ឍន៍រីកចំរើនយ៉ាងខ្លាំងក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយលោកបញ្ជាក់ថា នៅភ្នំពេញ មានខណ្ឌចំនួន១៤ សង្កាត់ចំនួន១០៥ មានប្រជាពលរដ្ឋរស់នៅប្រមាណ ៣លាននាក់ ក្នុងនោះមានប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ចំនួន២,២លាននាក់ ។ លោកបញ្ជាក់ថា រាជធានីភ្នំពេញគិតមកដល់ពេលនេះ មានអគារខ្ពស់ៗជាច្រើនអគារ ដែលក្នុងនោះរួមមានអគារចាប់ពី៥ជាន់ដល់៩ជាន់មានចំនួន៧២៦អគារ កំពស់ចាប់ពី១០ជាន់ដល់១៩ជាន់មានចំនួន៤៥២អគារ, ចាប់ពី២០ជាន់ដល់២៩ជាន់មានចំនួន១២០ អគារ, ចាប់ពី៣០ដល់៣៩មានចំនួន៦៥អគាេនិងចាប់ពី៤០ជាន់ឡើងទៅមានចំនួន៤០អគារ។

  លោក ឃួង ស្រេង បានមានប្រសាសន៍បន្តថា សូមរក្សាសន្តិភាពអោយបានគង់រង្ស ដើម្បីជំរុញសេដ្ឋកិច្ច និងបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។

   ចំណែកលោក DINH TIEN DUNG ក្នុងឱកាសនោះ ក៏បានលើកឡើងដែរថា សម្រាប់លោកពិតជាអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ គណៈអភិបាលនិងក្រុមប្រឹក្សារាជធានីភ្នំពេញចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានដឹកនាំដោយលោកផ្ទាល់។ លោកបន្តថា៖ គណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ មកពេលនេះ គឺស្របពេលដែលវៀតណាមនិងកម្ពុជា គម្រប់ខួបអនុស្សាវរីយ៍លើកទី៥៥នៃទំនាក់ទំនង់ការទូតជាមួយគ្នា និងស្របពេលដែលកម្ពុជាកំពុងរៀបចំការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ។ 

    លោកបន្តថា ការស្វាគមន៍យ៉ាងកក់ក្តៅរបស់គណៈអភិបាលនិងក្រុមប្រឹក្សារាជធានីភ្នំពេញចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលនេះ គឺពិតជាបង្ហាញអោយឃើញពីចំណងមិត្តភាពដ៏យូអង្វែងរបស់កម្ពុជានិងរៀតណាម ដែលជាអ្នកជិតខាងដ៏ល្អ៕

ដោយ ៖ សំរិត


ចែករំលែក៖