ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធ​ករណីរក្សាទុកសារធាតុញៀនដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងជំនាញខណ្ឌប៉ុស្តិ៍ឫស្សីកែវ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៣ទៀបភ្លឺ​ បានចុះស្រាវជ្រាវបង្ក្រាបករណីរក្សាទុកសារធាតុញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតត្រង់ចំណុចផ្លូវបេតុង ក្រុមទី៦ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ​។ 

ក្នុងករណីបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហុង​ សាវ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះលេខ១៩​ ផ្លូវបេតុង​ ភូមិត្រពាំងស្វាយ​ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ មុខរបររត់ម៉ូតូឌុប ។ 

វត្ថុតាងដកហូតរួមមាន ៖

១-ក្រាមពណ៌សថ្លាចំនួន ០៣កញ្ចប់

២-​ម៉ូតូមួយគ្រឿង​ ម៉ាក​ HONDA DREAM ពណ៌ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៧​ ពាក់ស្លាកលេខ​ ភ្នំពេញ​ ១GK-៣៥៤២ ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធី ៕

ដោយ​៖អារុណ​រះ


ចែករំលែក៖