ខេត្តរតនគិរី ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទីយប់ បានចុះល្បាតនៅចំណុចភូមិ០៣ ឃុំត្រពាំងក្រហម បានជួបមុខសញ្ញាគួរឱ្យសង្ស័យ បានឃាត់សាកសួរ និងធ្វើការឆែកឆេរ បានរកឃើញម្សៅក្រាមសង្ស័យជាសារធាតុញៀនចំនួន១០ថង់តូច។
តាមរបាយការណ៍អធិការដ្ឋាននគរបាលស្រុកកូនមុំ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ វុធ វៃ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិ០៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។
២.ឈ្មោះ ហាន ហាន់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ ទីលំនៅបច្ចុប្បន្នរស់នៅក្រុមហ៊ុនចំការចេក។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖
១.មេតំហ្វេតាមីនអាយ ចំនួន១០ថង់តូច ទម្ងន់ ០.៧៥ក្រាម
២.ទូរស័ព្ទដៃ០២គ្រឿង
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋានគរបាលស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សូរិយា